(ហ្សាការតា)៖ កម្ពុជាកំពុងពង្រីកការផ្សព្វផ្សាយពីវិស័យទេសចរណ៍របស់ខ្លួនទៅកាន់ទីផ្សារទេសចរណ៍ឥណ្ឌូនេស៊ី តាមរយៈការចូលរួមក្នុងពិព័រណ៍ទេសចរណ៍​អន្តរជាតិអាស្ទីនដូ (Astindo Travel Fair) លើកទី១០ ដែលបាននិងកំពុងធ្វើឡើងចាប់ពីថ្ងៃទី២១២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីក្រុងហ្សាការតា។

ក្រុមការងារក្រសួងទេសចរណ៍កម្ពុជា ត្រូវបានដឹកនាំដោយលោក គុជ បញ្ញា សា អនុរដ្ឋលេខាធិកា រ ជាមួយ ផ្នែកឯកជនបានចូលរួមផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា ដើម្បីទាក់ទាញទេសចរណ៍ឥណ្ឌូនេស៊ីមកកម្ពុជាឲ្យបានកាន់តែច្រើនឡេីងថែមទៀត។

យោងតាមស្ថិតិរបស់ក្រសួងទេសចរណ៍នៅឆ្នាំ២០១៩ កម្ពុជាទទួលបានទេសចរ ឥណ្ឌូណេស៊ីចំនួន ៦៦,៨០៤នាក់ កើនឡើង ១៩.៨ភាគរយ ធៀបនឹងឆ្នាំ២០១៨។

ឥណ្ឌូណេស៊ី គឺជាទីផ្សារដ៏ធំមួយប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍ដែលមានប្រជាជនសរុបប្រមាណជាង ២៦៩លាននាក់។

ពិព័រណ៍ Astindo Travel Fair ជាវេទិ កាទេសចរណ៍ និងជាព្រឹត្តិការណ៍ដ៏ធំបំផុតមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ីដែលផ្តល់ឱកាស​ដល់ធុរជនក្នុងវិស័យទេសចរណ៍អាច​ជួបផ្ទាល់ជាមួយអតិថិជន ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងការធ្វើដំណើរទៅកាន់គោលដៅទេសចរណ៍នានាក្នុងប្រទេសឥណ្ឌូនេស៊ី និងនៅក្រៅប្រទេស ដូចជាប្រទេស​កម្ពុជាជាដេីម ។

គួរកត់សម្គាល់ថា កម្ពុជាមានការតភ្ជាប់ជើងហោះហើរត្រង់ពីឥណ្ឌូនេស៊ី តាមរយៈក្រុមហ៊ុនអាកាសចរណ៍ City Link ដែលបានចាប់ផ្ដើមប្រតិបត្តិតាំងពីខែកក្កដា ឆ្នាំ ២០១៩ ដោយបាននាំភ្ញៀវទេសចរឥណ្ឌូនេសុី និងទេសចរប្រទេសទីបីមកកាន់កម្ពុជាយ៉ាងច្រេីនថែមទៀត៕