(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៤២ករណី ក្នុងនោះករណីប្រើប្រាស់១៣ករណី និងជួញដូរ២៩រណី ឃាត់ខ្លួនជនសង្ស័យ១៣៤នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ២១ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១,៤០១ករណី ឃាត់មនុស្ស២,៨៨២នាក់ (ស្រី១៥៧នាក់) ក្នុងនោះជនបរទេស១០៥នាក់ (ស្រី៦នាក់)៕