(ព្រះសីហនុ)៖ បុគ្គលិកអង្គការការពារ និងអភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា ចំនួន១០នាក់ ដែលគេសង្ស័យថា ជាប់ពាក់ព័ន្ធករណីប្រើប្រាស់រថយន្តផ្ទាល់ខ្លួន ពាក់ស្លាកលេខ ខ.ម និងប្រើប្រាស់តួនាទីអង្គការការពារ និងអភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា ធ្វើការគំរាមកំហែងអ្នកដទៃ ត្រូវកម្លាំងកងអាវុធហត្ថខេត្តព្រះសីហនុ ចាប់បញ្ជូនមកសាលាដំបូង ខេត្តព្រះសីហនុ នៅល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នេះដើម្បីចាត់ការតាមនីតិវិធីច្បាប់ ក្រោយពីត្រូវបានសាកសួរពីកម្លាំងសមត្ថកិច្ច។

បើតាមប្រភពពីអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅល្ងាចម៉ោង៥៖៣០នាទីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ជនសង្ស័យទាំង១០នាក់នេះ នឹងត្រូវសាកសួរនាំលម្អិតនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០។

សូមបញ្ជាក់ថាក្នុងចំណោមអ្នកទាំង១០នាក់នេះ មានអ្នកសារព័ត៌មាន២នាក់ នៅអង្គភាព MPN online ដែលបម្រើការនៅខេត្តព្រះសីហនុ និងជាមន្ត្រីអង្គការអភិរក្សនេះផងដែរ និងយោធាម្នាក់ទៀតក៏កាន់កាតអង្គការនេះដែរ។
កន្លងមកក្រុមមន្ត្រីអង្គការនេះត្រូវបានគេដឹងថា បានធ្វើសកម្មភាពច្រើននៅតំបន់ក្បាលឆាយ និងឧទ្យានជាតិរាម។ ប្រភពបានឱ្យដឹងថា នៅតំបន់ក្បាលឆាយ ពួកគេបានសាងសង់ទីស្នាក់ការខុសច្បាប់ នៅតំបន់នោះដើម្បីស្វែងរកផលប្រយោជន៍ និងបានជ្រើសរើសបុគ្គលិកដើម្បីធ្វើសកម្មភាពផ្សេងៗ ពាក់ព័ន្ធបញ្ហាដីធ្លីនៅក្នុងតំបន់ការពារធម្មជាតិដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន។

គួររំលឹកថាជនសង្ស័យទាំង១០នាក់នេះ ត្រូវបានកម្លាំងអាវុធហត្ថមូលដ្ឋាន ស្រុកព្រៃនប់បានឲ្យដឹងថា នៅវេលាម៉ោង១៦៖៥០នាទីថ្ងៃទី១៨ ខែ០២ ឆ្នាំ២០២០ នៅចំណុចភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បាននាំខ្លួនដើម្បីមកសាកសួរ ពាក់ព័ន្ធករណីប្រើប្រាស់រថយន្តផ្ទាល់ខ្លួនពាក់ស្លាកលេខ ខ.ម និងប្រើប្រាស់តួនាទីអង្គការការពារ និងអភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា ធ្វើការគំរាមកំហែង។
ក្រោយមកក៏បានបញ្ជូនមកបញ្ជាការដ្ឋានកាងរាជអាវុធហត្ថខេត្តព្រះសីហនុ បានសាកសួរបន្ថែមនិងបានបញ្ជូនទៅសាលាបូងដើម្បីចាត់ការបន្ត។

ពួកគេទាំង១០នាក់នេះរួមមាន៖
១៖ ឈ្មោះឆុន ឈួន ភេទ ប្រុស អាយុ៤២ឆ្នាំ មុខរបរមន្រ្តីអង្គការនិងអ្នកសារព័ត៌មាន មានទីលំនៅភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្ត ព្រះសីហនុ ។
២៖ ឈ្មោះ កង សារ៉ាវុធ ភេទ ប្រុសអាយុ៤៧ឆ្នាំ មុខរបរ មន្រ្តីអង្គការ មានទីលំនៅ ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្ត ព្រះសីហនុ ។
៣៖ ឈ្មោះម៉ម រតនា ភេទ ប្រុសអាយុ២៧ឆ្នាំមុ ខរបរ មន្រ្តីអង្គការ មានទីលំនៅ ភូមិ៣ សង្កាត់លេខ២ ក្រុ ង -ខេត្ត ព្រះសីហនុ។
៤៖ ឈ្មោះសាន់ សុខុម ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ មន្រ្តីអង្គការមានទីលំនៅភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
៥៖ ឈ្មោះអឿន ចាន់ថា ភេទ ប្រុស អាយុ២០ឆ្នាំ មុខរបរ មន្រ្តីអង្គការ មានទីលំនៅភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្ត ព្រះសីហនុ ។
៦៖ ឈ្មោះនួន ហេង ភេទ ប្រុស អាយុ៤២ឆ្នាំ មុខរបរ មន្រ្តីអង្គការ មានទីលំនៅភូមិ៣ សង្កាត់លេខ២ ក្រុង-ខេត្ត ព្រះសីហនុ។
៧៖ ឈ្មោះហ៉ឹម ស៉ីណាត ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរមន្រ្តីអង្គការមានទីលំនៅភូមិ១ សង្កាត់លេខ១ក្រុង -ខេត្ត ព្រះសីហនុ។
៨៖ ឈ្មោះឈុន ចាន់ដារ៉ា ភេទ ប្រុស អាយុ៥៥ឆ្នាំ មុខរបរ មន្រ្តីអង្គការ មានទីលំនៅភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្ត ព្រះសីហនុ ។
៩៖ ឈ្មោះ ចាន់ រី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមន្រ្តីអង្គការ និងជាយោធា កងពលធំអន្តរាគមន៍លេខ ក.ជ.គ ខេត្តព្រះវិហារ មានទីលំនៅ ភូមិ១សង្កាត់លេខ១ក្រុង -ខេត្ត ព្រះសីហនុ។
១០៖ ឈ្មោះ ផាន សារ៉ាត់ ភេទ ប្រុសអាយុ ៣៣ឆ្នាំ មុខរបរ អ្នកសារព័ត៌មាន មានទីលំនៅ ភូមិ៥សង្កាត់លេខ៤ក្រុង -ខេត្ត ព្រះសីហនុ។ ចាប់យកវត្ថុតាងរួមមាន៖
-រថយន្ត០១គ្រឿងស្លាកលេខខ.ម 2-1973 ម៉ាក Mazdaពណ៌ត្រេអ៉ី៕