(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ទ្រង់ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ដាក់ឲ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន៥រូប។

យោងតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ បញ្ជាក់ថា នាយនគរបាលដែលត្រូវដាក់ឲ្យចូលនិវត្តន៍នេះ មានអគ្គស្នងការរងចំនួន៤រូប និងស្នងការខេត្តម្នាក់ រួមមាន៖

*ទី១៖ នាយឧត្តមសេនីយ៍ ថោង លីម
*ទី២៖ នាយឧត្តមសេនីយ៍ ដាំ វុទ្ធី
*ទី៣៖ នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ
*ទី៤៖ ឧត្តមសេនីយ៍ឯក សេក ភូមី
*ទី៥៖ ឧត្តមសេនីយ៍ទោ ម៉ៅ តារា (ស្នងការនគរបាលខេត្តស្ទឹងត្រែង)៕

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖