(ភ្នំពេញ)៖ ដើម្បីបន្តបង្ការទប់ស្កាត់ចំពោះការរីករាលដាល់នៃជំងឺរលាកសួតវីរុសកូរ៉ូណាប្រភេទថ្មី (Covid-19) ក្រសួងទេសចរណ៍ បានចេញសេចក្តីណែនាំមួយទៀត ស្តីពី វិធានការបង្ការការចម្លងជំងឺរលាកសួតវីរុសកូរ៉ូណាប្រភេទថ្មី ឆ្នាំ២០១៩ (Covid-19) សម្រាប់មគ្គុទេ្ទសក៍ទេសចរណ៍ (Tour Guides) និងអ្នកនាំក្រុមទេសចរ (Tour Leaders) ដើរកម្សាន្តនៅក្នុងប្រទេសកម្ពុជា។

នៅក្នុងវិធានការនេះ ក្រសួងទេសចរណ៍តម្រូវឱ្យ មគ្គុទេ្ទសក៍ដំណឹងដល់ទេសចរ ឱ្យដឹងថា កម្ពុជាមានវិធានការត្រួតពិនិត្យជំងឺរលាកសួតវីរុសកូរ៉ូណាប្រភេទថ្មី (Covid-19) គ្រប់អ្នកដំណើរឆ្លងកាត់ច្រកទ្វារអន្តរជាតិផ្លូវអាកាស ច្រកទ្វារអន្តរជាតិផ្លូវទឹក និងច្រកទ្វារអន្តរជាតិផ្លូវគោក។

ក្រសួងទេសចរណ៍ ក៏បានតម្រូវឱ្យមគ្គុទេ្ទសក៍ទេសចរណ៍ទាំងអស់ សួរអំពីប្រវត្តិនៃការធ្វើដំណើររបស់ទេសចរ និងត្រូវចេះសង្កេតពីស្ថានភាពសុខភាពរបស់ទេសចរ ខណៈពេលស្នាក់នៅកម្ពុជា ប្រសិនបើដឹងថា ទេសចរបានធ្វើដំណើរក្នុងអំឡុងពេល ១៤ថ្ងៃមុនទៅតំបន់ដែលឆ្លងជំងឺ រួមមាន៖ ទីក្រុងវូហាន (Wuhan) ជីជាំង (Zhijiang) អ៊ីជូវ (Ezhou) ជីប៊ី (Chibi) ហ៊ួងហ្កាង (Huanggang) លីឈួន (Lichuan) ជីងចូវ (Jingzhou) គីនជាំង (Qiangjiang ) ស៊ីនជាំង (Xiantao) ហ៊ួងស៊ី (Huangshi) ជាននីង (Xianng) សៀវហ្កាន (Xiaog) អិនស៊ី (Enshi) និងគ័ងចូវ (Guangzhou) នៃសាធារណៈរដ្ឋប្រជាមានិតចិន ឬទីក្រុងផ្សេងទៀតដែលអាចនឹងត្រូវប្រកាសថា ជាតំបន់ផ្ទុះជំងឺរាតត្បាត និងបង្ហាញពីរោគសញ្ញានៃជំងឺគ្រុនក្តៅ ក្អក កណ្តាស់ ហៀរសំបោរ ឬថប់ដង្ហើម មគ្គុទេ្ទសក៍ទេសចរណ៍ត្រូវរាយការណ៍ជាបន្ទាន់ទៅក្រសួងសុខាភិបាលតាមរយៈនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ដែលមានលេខ Hotline ១១៥ ឥតគិតថ្លៃ និងតម្រូវទេសចរដែលសង្ស័យត្រូវពាក់ម៉ាស់ មុននាំពួកគាត់ទៅមន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីទទួលការព្យាបាលថែទាំសុខភាពឱ្យបានត្រឹមត្រូវ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍៖