(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង ជាធនាគារដែលកំពុងតែរីកលូតលាស់យ៉ាងលឿន ដោយ មាន ៧សាខា កំពុង ប្រតិបត្តិការ ក្នុងរាជ ធានី ភ្នំពេញ និងគ្រោងពង្រីកនៅតាមបណ្តាខេត្តផ្សេងៗទៀត។ ស្របពេល ជា មួយគ្នា នេះដែរ ធនាគារ ជីប ម៉ុង ក៏ បាន ដាក់ ឱ្យដំណើរការកម្មវិធីទូរស័ព្ទ Bank! Bank! ដើម្បីបន្ថែម ភាព ងាយ ស្រួល ដល់អតិថិជន។

នេះគឺជាហេតុផល៦ចំណុច ដែលលោកអ្នកគួរតែមានកម្មវិធីទូរស័ព្ទ Bank! Bank!

*លោកអ្នកអាចទាញយកកម្មវិធីទូរស័ព្ទ Bank! Bank! ពី App Store និង Play Store យក មក ប្រើប្រាស់ដោយ ឥតគិតថ្លៃ។
*កម្មវិធីទូរស័ព្ទ Bank! Bank! រក្សាសុវត្ថិភាពសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុរបស់លោកអ្នក ដោយមានការផ្ទៀងផ្ទាត់ពីរជាន់ អមជាមួយមុខងារសម្គាល់ផ្ទៃមុខ និងស្កេនក្រយៅដៃ។
*លោកអ្នកអាចធ្វើប្រតិបត្តិការក្នុងកម្មវិធីទូរស័ព្ទ Bank! Bank! ២៤ម៉ោងលើ២៤ម៉ោង គ្រប់ទីកន្លែង ក្នុងព្រះរាជាណាចក្រកម្ពុជា។
*ទទួលបានដំណឹងភ្លាមៗ ពេលធ្វើប្រតិបត្តិការ និងការផ្តល់ជូនពិសេសផ្សេងៗ
*ផ្ញើ ប្រាក់ទៅកាន់ មិត្តភ័ក្តិ ឬ អ្នកជាទីស្រឡាញ់របស់អ្នកដោយពុំចាំបាច់ប្រើកាត និងពុំចាំបាច់មានគណនីនៅធនាគារ ជីប ម៉ុង។
*ងាយស្រួលក្នុងការទូទាត់បង់វិក្កយបត្រទឹក ទូទាត់ប្រាក់ជាមួយ ជីប ម៉ុង លែន និងបញ្ជូលលុយ ទូរស័ព្ទ ដោយឥតគិតថ្លៃសេវា។

ក្រៅពីចំណុច ខាងលើនេះ ធនាគារ ជីប ម៉ុង ក៏នឹងមាន ផលិត ផល និង សេវាកម្ម ពិសេស ផ្សេង ៗ ជា ច្រើន ទៀត សម្រាប់ បម្រើ សេចក្តីត្រូវការរបស់អតិថិជន។ សម្រាប់ ព័ត៌មាន បន្ថែម លោក អ្នក អាច ទៅ សាក សួរ នៅ គ្រប់ សាខា របស់ ធនាគារ ជីប ម៉ុង ឬ ទាក់ទង ទៅ កាន់ សេវា បម្រើ អតិថិជន៖ ០៨១ ៨១១ ៩១១៕