(ភ្នំពេញ)៖ ក្រុមហ៊ុន Muuve ដែលជាក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ ដែលមានការរីកចម្រើនហើយនឹងលឿនជាងគេបំផុត នៅកម្ពុជា បានប្រកាសធ្វើជាដៃគូរសហការណ៍ជាមួយនឹងក្រុមហ៊ុនវិនិយោគ OOCTANE របស់លោក ឧកញ៉ា សៀ ឫទ្ធី នៅក្រោមក្រុមហ៊ុន WorldBridge Group។

Muuve បានបង្កើតឡើងក្នុងឆ្នាំ២០១៨ ដោយលោក ប៉ាញ ផានិត្យ និងលោក ជួន វឌ្ឍនៈ (អ្នកដែលចូលរួមបន្ទាប់) ហើយបានទទួលពានរង្វាន់ «ការចាប់ផ្ដើមអាជីវកម្មប្រចាំឆ្នាំ» នៅក្នុងឆ្នាំ២០១៩ ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

Muuve បានព្យាយាមធ្វើខ្លួនឱ្យប្លែកពីសេវាកម្មដឹកជញ្ជូនផ្សេងៗទៀត តាមរយៈការជឿនលឿននិងងាយស្រួលប្រើកម្មវិធីជម្រើសអាហារផ្សេងៗគ្នា ចាប់ពីម្ហូបលោកខាងលិចរហូតដល់អាហារតាមផ្លូវក្នុងស្រុក ជាមួយនឹងការបម្រើ សេវាកម្មអតិថិជនដ៏អស្ចារ្យ។

អតិថិជនរបស់ Muuve កន្លងមកនេះ បានលើកឡើងថា ពួកគេចូលចិត្តប្រើ Muuve សម្រាប់ធ្វើការកុម្ម៉ង់ម្ហូប ព្រោះថាមានជម្រើសអាហារជាច្រើនប្រភេទ រួមទាំងអាហារសម្រាប់ មុន និងក្រោយហាត់កីឡាផងដែរ ជាមួយសេវាកម្មរហ័សទាន់ចិត្ដ ដែលបានទាក់ទាញ និងពេញនិយមយ៉ាងខ្លាំងនៅរាជធានីភ្នំពេញ។

លោក ប៉ាញ ផានិត្យ នាយកប្រតិបត្តិក្រុមហ៊ុន Muuve បានថ្លែងថា «យើងប្រមូលផ្តុំដៃគូដឹកជញ្ជូនអាហាររបស់យើងជាច្រើននាក់ ដែលយើងហៅថា Muuvers ។ Muuvers របស់យើង អាចមានការងារធ្វើប្រចាំថ្ងៃធម្មតា ប៉ុន្តែប្រសិនបើពួកគាត់ចង់រកប្រាក់ចំណូលបន្ថែម ពួកគាត់ក៏អាចដឹកជញ្ជូនអាហារសម្រាប់ពួកយើងបាន។ យើងពិតចជាមានមោទនភាពចំពោះខ្លួនយើង ក្នុងការផ្តល់ជូន Muuvers របស់យើង ជម្រើសបន្ថែមដែលអាចឲ្យពួកគាត់រកប្រាក់ចំណូលបន្ថែម ពីលើប្រាក់ចំណូលប្រចាំថ្ងៃរបស់ពួកគេបាន»។

លោក ឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមហ៊ុន WorldBridge Group បានថ្លែងថា «Muuve បានដោះស្រាយនូវចំណុចខ្វះខាតជាច្រើន ដែលមាននៅក្នុងសេវាកម្មដឹកជញ្ជូនម្ហូបអាហារនៅកម្ពុជា ដូចជាការកំណត់ការការកម្មង់ទិញអប្បបរមា និងការដាក់ទីតាំង និងអាសយដ្ឋានមិនត្រឹមត្រូវ និងតម្លៃមិនគួរទុកចិត្ត។ ក្រុមយុវជនដែលមានថាមពលស្វាហាប់ និងមានទេពកោសល្យនៅ Muuve បានបង្កើតសេវាកម្មមួយ ដែលផ្តល់ភាពទាក់ទាញដល់ប្រជាជនកម្ពុជា ប្រកបដោយបច្ចេកវិទ្យាខ្ពស់។ ក្រុមហ៊ុន Worldbridge Group នឹងនៅទីនេះដើម្បីគាំទ្រ Muuve នៅក្នុងភាពរីកចម្រើនក្នុងអាជីវកម្មនិងពង្រីកខ្លួនរបស់ពួកគេ»៕

សម្រាប់ព័ត៌មានទំនាក់ទំនង Muuve លោកអ្នកអាចទាញយកកម្មវិធី Muuve ឥឡូវនេះ៖
http://onelink.to/Muuve
Facebook: https://www.facebook.com/Muuve.biz/
Instagram: https://www.instagram.com/Muuve.biz/
Email: [email protected]

ព័ត៌មានទំនាក់ទំនង OOCTANE
Facebook: https://www.facebook.com/OOCTANE/
Website: https://www.OOCTANE.com/
Email: [email protected]
LinkedIn: https://www.linkedin.com/company/OOCTANE