(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ តែងតាំងលោក ម៉ក់ ពេជ្ជរិទ្ធ ជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ខណៈដែលមន្រ្តី៣រូបទៀត ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការ។

ការតែងតាំងនេះ បានធ្វើឡើងតាមសំណើការទូលថ្វាយដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយក្នុងនោះ លោក គឹម មាសសុខសីហា, លោក ស៊ុំ ណារុន និង លោក លឿង រដ្ឋា ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម៕

ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ៖