(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣១ករណី ក្នុងនោះករណីប្រើប្រាស់១២ករណី និងជួញដូរ១៩រណី ឃាត់ខ្លួនជនសង្ស័យ៦៧នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ១៨ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១,៣០៤ករណី ឃាត់មនុស្ស២,៦៤២នាក់ (ស្រី១៤៨នាក់) ក្នុងនោះជនបរទេស១០៥នាក់ (ស្រី៦នាក់)៕