(ភ្នំពេញ)៖ លោក គង់ សោភ័ណ្ឌ អភិបាលរងខេត្តកណ្តាល ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ជាអភិបាលខេត្តកណ្តាលជំនួស លោក ម៉ៅ ភិរុណ។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅមុននេះ។

ការត្រាស់បង្គាប់តែងតាំង លោក គង់ សោភ័ណ្ឌ ជាអភិបាលខេត្តកណ្តាលបានធ្វើឡើងតាមសំណើទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕