(ភ្នំពេញ)៖ ក្រុមហ៊ុន ជីហ្គៀគ្រុប (GGear Group) និងក្រុមហ៊ុន LG Electronics ប្រចាំកម្ពុជា បានរៀបពិធីតាំងបង្ហាញផលិតផលម៉ាស៊ីនត្រជាក់ស៊េរីថ្មីឆ្នាំ២០២០ ដែលភ្ជាប់ជាមួយ បច្ចេកវិទ្យាទំនើបចុងក្រោយគេបង្អស់គ្រប់ប្រភេទ ដែលមាន LG Dual Cool និង LG Dual Cool ជាមួយប្រព័ន្ធបន្សុទ្ធខ្យល់ដែលបំពាក់នូវមុខងារ ថ្មីៗជាច្រើន ដើម្បីបំពេញនូវតំរូវការប្រើប្រាស់ប្រចាំថ្ងៃរបស់អតិថិជនគ្រប់រូប។

លើកឡើងក្នុងពិធីតាំងបង្ហាញផលិតផលម៉ាស៊ីនត្រជាក់ថ្មីនេះនាល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នៅសណ្ឋាគារភ្នំពេញ លោក Sung Suk Kim អគ្គនាយកក្រុមហ៊ុន LG ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា ដោយសារទំនោរនៃការប្រើប្រាស់ក៏ដូចជាបរិយាកាសជំនួញ កំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដូច្នេះហើយទើបយើងត្រូវព្យាយាម ធ្វើឱ្យអស់ពីសមត្ថភាពដើម្បីឈានដល់ចក្ខុវិស័យរបស់ក្រុមហ៊ុនគឺ «ការបង្កើតជីវិតល្អប្រសើរជាមួយអតិថិជនរបស់យើង» ស្ថិតនៅក្នុងចំណុចរបត់ដ៏សំខាន់មួយនេះ សូមអតិថិជនទាំងអស់ចូលរួមជាមួយក្រុមហ៊ុន LG ដើម្បីនាំមកនូវបទពិសោធន៍ល្អៗក្នុងជីវិតរបស់ប្រជាជនកម្ពុជា និងរបៀបរស់នៅបែបទំនើប។

លោកឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ជី ហ្គៀរ គ្រុប បានឱ្យដឹងដែលថា ក្នុងពេលបច្ចុប្បន្ននេះទីផ្សាររបស់គ្រឿងអេឡិចត្រូនិចរបស់ប្រទេសកម្ពុជា គឺមានការកើនឡើងគួរឱ្យកត់សំគាល់ណាស់ ជាពិសេសំរាប់ទីផ្សាររបស់ម៉ាស៊ីនត្រជាក់។ នៅក្នុងឆ្នាំ២០១៩កន្លងទៅនេះម៉ាស៊ីនត្រជាក់ម៉ាក LG ដែលលក់ និងចែកចាយដោយក្រុមហ៊ុន ជីហ្គៀរ គ្រុប ដោយផ្ទាល់ គឺមានការកើនឡើងច្រើនជាងមុនបើប្រៀបធៀបនឹងឆ្នាំ២០១៨។

លោកឧកញ៉ា សុខ ពិសិដ្ឋ បានបញ្ជាក់ទៀតថា មកដល់ពេលនេះម៉ាស៊ីនត្រជាក់ LG ជាប្រភេទម៉ាស៊ីនត្រជាក់ដែលនាំមុខគេសំរាប់ទីផ្សារ Inverter និងម៉ាស៊ីនត្រជាក់ ដែលបានផ្លាស់ប្តូរប្រភេទហ្គាស ជាហ្គាស R32ដំបូងក្នុងប្រទេសកម្ពុជា។ យោងតាមទំនោរនៃការប្រើប្រាស់ផលិតផលគ្រឿងអេឡិចត្រូនិចនាពេលបច្ចុប្បន្ន លោកជឿជាក់ ថា គុណភាព និងបច្ចេកវិទ្យាដែលមាននៅក្នុងម៉ាស៊ីនត្រជាក់របស់ LG នឹងធ្វើឱ្យម៉ាស៊ីនត្រជាក់ LG រឹតតែទទួលបាននៅការគាំទ្រ ពីអតិថិជនប្រើប្រាស់បន្ថែមទៀត សំរាប់នៅលើទីផ្សារប្រទេសកម្ពុជាយើងនេះ។

សូមបញ្ជាក់ដែរថា ម៉ាស៊ីនត្រជាក់ស៊េរីថ្មីចុងក្រោយរបស់ LG គឺ LG Dual Cool និង LG Dual Cool with Air Purifying System ជាមួយនៅប្រព័ន្ធបន្សុទ្ធខ្យល់ ដែលត្រូវ បានផលិតឡើងដោយផ្ដោតសំខាន់សម្រាប់សុខភាព និងផ្ដល់ភាពងាយស្រួលជាមួយបច្ចេកវិទ្យាទំនើបៗនាសម័យបច្ចុប្បន្ន ដែលភា្ជប់មកជាមួយនៅប្រព័ន្ធបន្សុទ្ធខ្យល់ ដ៏អស្ចារ្យ ដែលអាចត្រួតពិនិត្យនិងចាប់យកធូលីតូចៗនៅក្នុងខ្យល់ ដែលបង្កគ្រោះថ្នាក់ដល់សុខភាពរហូតPM 1.0 ដែលមានសមត្ថភាពខ្ពស់ និងមុខងារពិសេស ជាច្រើនដែលរួមមាន៖

* ទី១៖ ប្រព័ន្ធបន្សុទ្ធខ្យល់នៅក្នុងម៉ាស៊ីនត្រជាក់ (PM 1.0 Smart Sensor) មានបំពាក់មកជាមួយអេក្រង់ LED គឺសញ្ញាពណ៌ដែលធ្វើឱ្យដឹងថា នៅក្នុងបន្ទប់របស់យើងមាន ធូលីមិនល្អដល់កំរិតណា ហើយនៅពេលម៉ាស៊ីនត្រជាក់ចាប់បានថាមានខ្យល់មិនល្អ និងមានធូលីដីច្រើននៅក្នុងបរិយាកាសនៅក្នុងបន្ទប់នោះ ម៉ាស៊ីនត្រជាក់នឹងចាប់ ផ្តើមដំណើរការត្រួតពិនិត្យចាប់យកធូលីដី ដែលមាននៅក្នុងខ្យល់ទាំងអស់នេះ ហើយវាធ្វើការចម្រោះខ្យល់ (បន្សុទ្ធខ្យល់) ហើយបញ្ចេញមកវិញនូវខ្យល់អាកាសយ៉ាង បរិសុទ្ធ ដែលពោរពេញទៅដោយផាសុកភាព។

* ទី២៖ ម៉ាស៊ីនត្រជាក់ស៊េរីថ្មីនេះភ្ជាប់ជាមួយបច្ចេកវិទ្យា Dual Cool អាចសន្សំសំចៃការចំនាយទៅលើអគ្គីសនីរហូតដល់ទៅ៧០% បើប្រៀបធៀបទៅនឹងម៉ាស៊ីនត្រជាក់ ធម្មតាដែលគ្មានកុំប្រេសស័រភ្លោះ ដោយសារតែកុំប្រែសស័រពីរ តែងតែផ្លាស់ប្តូរនិងបទបែនល្បឿនបានល្អ ដើម្បីរក្សាកម្រិតសីតុណ្ហភាពដែលលោកអ្នកចងបាន។

* ទី៣៖ ត្រជាក់លឿនជាងមុន៤០%៖ កុំប្រេសស័រពីរ (Dual Inverter Compressor) របស់ LG ជួយឱ្យម៉ាស៊ីនត្រជាក់អាចដំណើរការកាន់តែឆាប់ត្រជាក់ជាងមុនរហូតដល់ ៤០% ដោយសារតែកុំប្រេសស័រពីរ មានសមត្ថភាពខ្ពស់ក្នុងការបន្ថែមល្បឿន និងសាយភាយខ្យល់ត្រជាក់បានលឿនជាងមុន។

* ទី៤៖ គុណភាពខ្ពស់ប្រើប្រាស់បានយូរអង្វែង៖ កុំប្រេសស័រពីរ របស់ LG មានគុណភាពល្អការប្រើប្រាស់បានយូរអង្វែង ហើយអ្វីដែលពិសេសនោះគឺទទួលបាន ការធានារហូតដល់១០ឆ្នាំមុនគេបង្អស់ និងពុំធ្លាប់មានពីមុនមក។ LG Dual Cool បានបន្ថែមនូវទុយោស្ពាន់ និងកញ្រ្ចែងស្ពាន់ដែលមានគុណភាព ខ្លាំងក្លាគ្មានការកាន់ច្រេះ ដែលជាហេតុធ្វើឱ្យម៉ាស៊ីនពុំឆាប់ពុកខូចនោះឡើយ។

* ទី៥៖ LG Dual Cool with Air Purifying System បានបំពាក់បន្ថែមនូវ Smart Wifi Control សំរាប់ដាក់ដំណើរការជាមួយកម្មវិធី ThinQ, មានបន្ថែមនូវប្រព័ន្ធត្រួតពិនិត្យ សីតុណ្ហភាព អាចបន្ថយតំឡើងសីតុណ្ហភាពរបស់ម៉ាស៊ីនត្រជាក់ ឬបញ្ជាបើក រឺបិតម៉ាស៊ីនត្រជាក់ តាមរយៈទូរសព្ទដៃដោយប្រើ Application LG Smart ThinQ ទោះបីជាលោកអ្នកនៅទីកន្លែងណាក៏ដោយ។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ 023 222 699 https://www.ggear.com.kh/air-conditioners