(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ ២៤ ខែកុម្ភៈ ឆ្នាំ២០២០ ដោយសីតុណ្ហភាពអប្បបរមាពី២២-២៧អង្សាសេ និងអតិបរមាពី៣១-៣៥អង្សាសេ។

ក្រសួងបានឲ្យដឹងទៀតថា នៅរយៈពេលនេះ នៅផ្នែកខ្លះនៃតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងខ្សោយ៕