(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៨ករណី ក្នុងនោះករណីប្រើប្រាស់១១ករណី និងជួញដូរ១៧ករណី ឃាត់ខ្លួនជនសង្ស័យ៤៥នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ១៧ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១,២៧៣ករណី ឃាត់មនុស្ស២,៥៧៥នាក់ (ស្រី១៤៧នាក់) ក្នុងនោះជនបរទេស១០៥នាក់ (ស្រី៦នាក់)៕