(ភ្នំពេញ)៖ អ្នកស្រុកពួក ខេត្តសៀមរាប ម្នាក់ទៀតហើយ គឺលោក ឡោ ធា បានត្រូវរង្វាន់ធំពី ស្រាបៀរ កម្ពុជា កាលពីចុងខែមករាកន្លងទៅ គ្រាដែលលោកពិសាស្រាបៀរនេះជួបជុំជាមួយសាច់ញាតិប្រមាណ៤ទៅ៥នាក់ ធ្វើឱ្យក្តីកង្វល់ក្នុងចិត្តរបស់លោកបានរសាយ។

លោកថា៖ «ខ្ញុំបានទិញស្រាបៀរ កម្ពុជា កន្លះកេសតែប៉ុណ្ណោះ ដើម្បីហូបជជែកគ្នាលេងជាមួយបងប្អូន។ ផឹកដល់កំប៉ុងទី១០ ខ្ញុំគាស់មកឃើញលេខ៥០ នឹកភ្នកភ្លាមថាដឹងតែត្រូវ៥០ដុល្លារហើយ ស្រាប់តែពេលខ្ញុំផ្ទៀងឱ្យច្បាស់ ខ្ញុំឡើងបាត់មាត់ឈឹងតែម្តងពេលនោះ។ បងប្អូនខ្ញុំក៏សួរម៉េចហើយ ខ្ញុំអត់និយាយច្រើន ក្តាប់ក្រវិលកំប៉ុងឡើងជាប់បានស្រែកហ៊ោថាត្រូវ៥០លានហើយ»។

លោកក៏បានបញ្ជាក់ថា បើទោះបីជាលោកជាអ្នកទិញស្រាបៀរ កម្ពុជា និងជាអ្នកគាស់ផ្ទាល់ ប៉ុន្តែទឹកប្រាក់នេះលោកមិនយកតែម្នាក់ឯងទេ។ លោកនឹងចែកខ្លះឱ្យសាច់ញាតិរបស់លោក ព្រោះនេះរាប់ថាជាប្រាក់សំណាងរួម។ សល់ប៉ុន្មានលោកនឹងយកទៅទិញពូជសត្វជ្រូក និងទា ដើម្បីចិញ្ចឹមលើដីទំនេរដែលលោកទើបនឹងទិញបាន១ហិកតានោះឱ្យមានប្រយោជន៍កើតជាផលតទៅថ្ងៃមុខផងដែរ៕

ពិសាដោយការទទួលខុសត្រូវ!!!