(ភ្នំពេញ)៖ លោក ជុន ចិន្តា អាយុ៥១ឆ្នាំ មានទីលំនៅផ្លូវលំ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ ចុះបញ្ជីរប្រភេទដីស្រែ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ដែលមានផ្ទៃសរុប ១០០០ ម៉ែត្រក្រឡា ស្ថិតនៅភូមិព្រៃវែងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានព្រំ ប្រទល់ខាងជើងទល់នឹង សំ សឺន ខាងត្បូងទល់នឹង ធៀប សុវី ខាងកើតទល់នឹង សុន វ៉ាត ខាងលិចទល់នឹង ហង់ វិទ្ធី។

លោកថា លិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជី ចុះហត្ថលេខាទទួលស្គាល់ដោយលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៩។ តែយ៉ាងណាក៏ដោយ លោកបានដាក់ពាក្យបណ្ដឹងជូនលោកចៅសង្កាត់ព្រៃវែងរួចហើយ។

លោកបានអំពាវនាវថា បើបងប្អូនណារើសបាន ហើយយកទៅប្រើប្រាស់ខុសច្បាប់ អ្នកស្រីមិនទទួលខុសត្រូវឡើយ៕