(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា នៅពេលនេះមានអគ្គិភ័យមួយ កំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋនៅជិតសាលាអង្គអេង តាមបណ្តោយផ្លូវលេខ៣០០ ក្នុងសង្កាត់បឹងកេងកក២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ខណៈពេលនេះសមត្ថកិច្ចពន្លត់អគ្គិភ័យ កំពុងអន្តរាគមន៍បាញ់ទឹកពន្លត់។

បើតាមសេចក្ដីរាយការណ៍ រហូតមកដល់ពេលនេះ ផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នងហើយដែលត្រូវបានភ្លើងឆេះ និងកំពុងរីករាលដាលបន្ដទៀត។

សូមរង់ចាំព័ត៌មានបន្ថែមនៅពេលបន្តិចទៀត៕