(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២១ករណី ក្នុងនោះករណីប្រើប្រាស់៩ករណី និងជួញដូរ១២ករណី ឃាត់ខ្លួនជនសង្ស័យ៤២នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ១៥ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១,២១០ករណី ឃាត់មនុស្ស២,៤៤៤នាក់ (ស្រី១៣៨នាក់)៕