(តាកែវ)៖ អារម្មណ៍ដែលព្រួយបារម្ភពីលុយដែលបានខ្ចីគេយកមកធ្វើផ្ទះ ត្រូវបានរសាយពីទ្រូងរបស់អ្នកស្រុកបាទី ខេត្តតាកែវម្នាក់ គឺអ្នកស្រី ផាន់ ដុជឌី ក្រោយពីត្រូវរង្វាន់ធំ៥០លានរៀលពីស្រាបៀរកម្ពុជា កាលពីល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ ចំថ្ងៃសែនចូលឆ្នាំចិនកន្លងទៅថ្មីៗនេះ។

អ្នកស្រី ផាន់ ដុជឌី បានរៀបរាប់ថា «ទឹកប្រាក់៥០លានរៀលនេះជួយដោះស្រាយទុក្ខកង្វល់ប្តីប្រពន្ធខ្ញុំបានច្រើនណាស់ ព្រោះពួកខ្ញុំកំពុងតែខ្វល់ចិត្ត រឿងជំពាក់លុយបង់ថ្លៃ សម្ភារៈយកមកធ្វើផ្ទះយូរដែរហើយសងមិនទាន់អស់ បងថ្លៃក៏កំពុងត្រូវការលុយទៀត។ ខ្ញុំពីរនាក់ប្តីប្រពន្ធបានត្រឹមសម្លឹងមុខគ្នា ព្រោះមិនដឹងទៅរកលុយ៦ពាន់ដុល្លារ ឯណាបានសងគេភ្លាមៗទេ ដល់តែត្រូវរង្វាន់ធំឥតព្រៀងទុកដូចនេះ ខ្ញុំក៏អររំភើបរកពាក្យនិយាយមិនចេញទេ»

អ្នកស្រី ដុជឌី ដែលបច្ចុប្បន្នជាកម្មការិនី នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ មួយកន្លែងនៅខេត្តតាកែវ ក៏បានបញ្ជាក់ទៀតថា ក្រោយពីយកទឹកប្រាក់សំណាងនេះ ទៅសងបងប្អូនរួច គាត់នឹងយកប្រាក់ដែលនៅសល់ទៅធ្វើផ្ទះបន្ថែម ព្រោះកំពុងខ្វះខាតផ្នែកចង្រ្កានបាយ និងបន្ទប់ទឹក។

អ្នកម្តាយកូន២រូបនេះ បានប្រាប់អំពីដំណើររឿងនៃការឈ្នះរង្វាន់នេះថា ស្វាមីរបស់គាត់បានហូបស្រាបៀរកម្ពុជាពីរនាក់ប្អូនថ្លៃ។ គ្រាន់តែគាស់បានម្នាក់មួយកំប៉ុង ក៏ស្រាប់តែឃើញ៥០លានក្នុងក្រវិលកំប៉ុង។ ស្វាមីគាត់អរណាស់ស្ទុះរត់ឡើងលើផ្ទះទៅប្រាប់គាត់ ហើយនាំគ្នាហ៊ោលើផ្ទះទាំងអស់គ្នាព្រោះរំភើបពេកផងដែរ៕

ពិសាដោយការទទួលខុសត្រូវ!