(ក្រុងព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ពោលចំថ្ងៃនៃក្តីស្រឡាញ់, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញទៅកាន់ខេត្តព្រះសីហនុ និងបានជួបស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរនៅលើនាវាទេសចរណ៍ Westerdam នៅឯកំពង់ផែក្រុងព្រះសីហនុ និងបានជូនផ្កាដល់អ្នកទេសចរផងដែរ។ ជាមួយនោះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងសារទៅកាន់ជនរួមជាតិខ្មែរ ពាក់ព័ន្ធនឹងកិច្ចការជួយរបស់កម្ពុជាលើកប៉ាល់ខ្នាតយក្សរបស់អាមេរិកមួយនេះ។

សូមទស្សនាកម្ររូបភាពសម្តេចតេជោ ហ៊ុន សែន អញ្ជើញស្វាគមន៍ដោយផ្ទាល់ចំពោះអ្នកដំណើរ៖