(ភ្នំពេញ)៖ ខណ្ឌទួលគោក ជាតំបន់សម្បូរដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម និងជាតំបន់មួយក្នុងចំណោមតំបន់ ដែលកំពុងមានការរីកចម្រើនយ៉ាងខ្លាំងបំផុតនៅរាជធានី ជាមួយវត្តមាននៃគម្រោងអភិវឌ្ឍធំៗជាច្រើន ដែលបានកំពុងរីកដុះដាលស្ទើរគ្រប់ទីកន្លែង ដូចជា សំណង់លំនៅឋាន ផ្សារទំនើប អគារពាណិជ្ជកម្ម និងគម្រោងផ្សេងៗជាច្រើនទៀត។

ខុនដូទំនើប Garden One ជាគម្រោងមួយក្នុងចំណោមគម្រោងជាច្រើនក្នុងខណ្ឌទួលគោកដែលបានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី១៨ ខែវិច្ឆកា ឆ្នាំ២០១៩។ បច្ចុប្បន្នគម្រោងនេះ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងបំផុតពីសំណាក់ប្រជាជនខ្មែរ ក៏ដូចជាវិនិយោគិនបរទេស។

អំពីគម្រោង Garden One ស្ថិតនៅក្នុងសង្កាត់បឹងកក់២ គម្រោង Garden One មានទីតាំងនៅចន្លោះផ្លូវ ៥៧២ និង៥៧៤ ខាងក្រោយសាលាឥទ្រ្ទទេវីដែលជាតំបន់ទីប្រជុំជន។ គម្រោង ខុនដូទំនើប Garden One នឹងនាំមកនូវការរស់នៅប្លែក និង បទពិសោធន៍ថ្មីជាមួយការរួមបញ្ចូលធម្មជាតិទៅក្នុងការរស់នៅប្រចាំថ្ងៃ។

អគារទាំងមូលរបស់គម្រោង Garden One ត្រូវបានរចនាឡើងដោយភ្ជាប់ជាមួយរុក្ខជាតិបៃតងនៅតាមមាត់បង្អួច ទ្វារ និងរាលហានខាងមុខ ដែលនឹងជួយបង្កើតនូវបរិយាកាសស្រស់ស្រាយបែបធម្មជាតិគ្រប់ពេលវេលាទាំងអស់។

គម្រោងនេះ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនល្បីឈ្មោះ និងមានបទពិសោធន៍ច្រើនឆ្នាំមកពីប្រទេសចិនគឺ ក្រុមហ៊ុន JianZhong YuTong Co., Ltd ។ ខុនដូប្រណីត Garden One មានកម្ពស់ ២៩ជាន់ ជាមួយយូនីតសរុប ២៧១ ជាប្រភេទ ស្ទូឌីយ៉ូ និង យូនីតដែលមានបន្ទប់គេងពីរ មានទំហំចាប់ពី ៤៤ដល់ ៩១ម៉ែត្រការ៉េ ។

យូនីតទាំងអស់នេះស្ថិតនៅពីជាន់ទី ៥ ទៅដល់ជាន់ទី ២៧។ លើសពីនេះទៅទៀតគម្រោង Garden One ក៏មានប្រភេទយូនីតប្រណីតដែលមានទំហំធំរហូតទៅដល់ ១៣៩ ម៉ែត្រការ៉េស្ថិតនៅជាន់ទី ២៧។

លក្ខណៈពិសេសនៃគម្រោង Garden One គឺបំពាក់ដោយសម្ភារបរិក្ខាទំនើបៗមានគុណភាពខ្ពស់ ប្រព័ន្ធប្រកាសអាសន្ន កាំមេរ៉ាសុវត្ថិភាព និងសេវាកម្មសន្ដិសុខ ២៤ ម៉ោង, មានកន្លែងសម្រាប់ចតរថយន្ដជាច្រើន កម្ពស់៥ជាន់ លាតសន្ធឹងចាប់ពីជាន់ B1 ដល់ជាន់ទី៤ ដំណើរការដោយប្រព័ន្ធចំណតឆ្លាតវៃ។

សម្រាប់តម្លៃសមរម្យ ជាមួយការរចនាដ៏ល្អឥតខ្ជោះ និងការផ្ដល់ជូនដ៏សម្បូរបែប យូនីតនៅក្នុងគម្រោង Garden One មានតម្លៃចាប់ផ្ដើមត្រឹមតែ៨ម៉ឺនដុល្លារប៉ុណ្ណោះ។

ប្រសិនបើលោកអ្នកទិញយូនីតណាមួយពីគម្រោង Garden One អ្នកនឹងទទួលបានអត្ថប្រយោជន៍ដ៏ច្រើនពីក្រុមហ៊ុនអភិវឌ្ឍ មានដូចជា៖ ការធានាជួលត្រឡប់ជាមួយអាត្រា ១២% ក្នុងរយៈពេល ២ឆ្នាំ និង ការទិញត្រឡប់វិញ ១០០% បន្ទាប់ពីប្រគល់ផ្ទះបានរយៈពេល២ឆ្នាំ។

ទោះបីជាលោកអ្នកគ្មានបំណងរស់នៅក្នុងអគារនេះក៏ដោយ គម្រោង Garden One គឺជាគម្រោងមួយដែលល្អបំផុតសម្រាប់ការវិនិយោគ ពីព្រោះអ្នកអាចរកចំណូលបានពីការជួលប្រមាណពី ៨០០ ទៅ ១០០០ ដុល្លារក្នុងមួយខែ សម្រាប់យូនីតមានបន្ទប់គេង១ និង ពី ១០០០ ទី ១៥០០ ដុល្លារក្នុងមួយខែ សម្រាប់យូនីតមានបន្ទប់គេង២។

Realestate.com.kh បាននាំយក ពិព័រណ៍លំនៅឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ២៤ និង ២៥ ខែ មេសា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។

សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធី សូមទំនាក់ទំនងទៅកាន់៖ នីន កាំង (ខ្មែរ និង ចិន) +855 78 637 323/ +855 93 552 305, [email protected]៕ https://www.realestate.com.kh/km/