(ភ្នំពេញ)៖ ពិតជារហ័សទាន់ចិត្តមែន! បន្ទាប់ពីការដាក់បង្ហាញរូបរាងកាលពីម្សិលមិញរួចមកឥឡូវនេះ ក្រុមហ៊ុនសាមសុង ក៏បានបំពេញតាមសំណូមពរដោយប្រញាប់ប្រញាល់បើកឱ្យអតិថិជន ដែលកំពុងតែរង់ចាំយ៉ាងអន្ទះសារ និងច្រើនលើសលុបក្នុងប្រទេសកម្ពុជា បានធ្វើការកម្ម៉ង់ទុកមុនបាន (Pre-Order) ចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០២០ ជាមួយនឹងការថែមយ៉ាងអស្ចារ្យបំផុតដែលពុំធ្លាប់មាន៖

១៖ កាសឥតខ្សែជំនាន់ថ្មី Samsung Galaxy Buds+

២៖ ចុះតម្លៃ50% ពេលប្តូរអេក្រង់នៅពេលបែកឬបាក់ដោយប្រការណាមួយដែលមានសុពលភាព 3ខែចាប់ពីថ្ងៃទិញទូរស័ព្ទ

៣៖ កញ្ចប់smart ធំហ្មង52សប្តាហ៏រួមជាមួយលេខពិសេសដែលមានតម្លៃរហូតដល់$129

គួររំលឹកផងដែរថា សមត្ថភាពពិសេសបំផុតរបស់កំពូលទូរស័ព្ទដៃ Galaxy S20 Ultra និង Galaxy S20+ នោះគឺបច្ចេកវិទ្យាកាមេរ៉ាចុងក្រោយបង្អស់ ដែលមានសមត្ថភាពអាចZoom បានដល់ 100 ដង ( Space zoom 100X) និងអាចថតវីដេអូបានដល់កម្រិត 8K ហើយអាចទាញយករូបភាពក្នុងវីដេអូមកប្រើបានដែលមានទំហំរូបភាពបានដល់ 33MP!!

មុខងារដ៏ឆ្នើមនេះ បានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់មនុស្សជំនាន់ថ្មីដែលចូលចិត្តផ្តិតយករាល់សកម្មភាពសំខាន់ៗក្នុងជីវិតរស់នៅរបស់ពួកគេនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

Galaxy S20 Ultra និង Galaxy S20+ នឹងផ្តល់ជូននូវបទពិសោធន៍ស្មាតហ្វូន ដែលធ្វើឲ្យជីវិតរបស់អ្នកប្រើប្រាស់កាន់តែទំនើប ងាយស្រួល ផ្សារភ្ជាប់ រីករាយជាមួយការចែករំលែកនូវបទពិសោធន៍ជាមួយអ្នកជុំវិញ និងពិភពលោក។

សម្រាប់ប្រទេសកម្ពុជា Galaxy S20 Ultra មានជម្រើសផ្តល់ជូន 2 ពណ៌៖ ពណ៌ខ្មៅ និងប្រាក់ រីឯ Galaxy S20+ មានជម្រើស ៣ ពណ៌៖ ពណ៌ខ្មៅ ខៀវ និងប្រាក់។ សម្រាប់តម្លៃផ្តល់ជូន៖
*Galaxy S20 Ultra = $1,269

*Galaxy S20+ = $ 1,049

សាកស្រមៃមើល! ពេលដែលបានចាប់កាន់ស្តេចកំពូលស្មាតហ្វូន Galaxy ជំនាន់ថ្មីនេះមុនគេហើយទទួលបានការថែមជូនដ៏ពិសេសអស្ចារ្យដែលពុំធ្លាប់មានបន្ថែមទៀតមិនដឹងឡូយយ៉ាងណាទេ។

ដូច្នេះនៅចំាអីទៀត! សូមប្រញាប់រួសរាន់អញ្ជើញទៅហាងដែលមានស្លាកសញ្ញា (Pre-order) ឬហាងដែលនៅជិតលោកអ្នកបំផុតឥឡូវនេះភ្លាមទៅណា៎!

ស្រួលមិនស្រួលទៅមិនទាន់ដាច់ស្តុកកម្ម៉ង់អត់បានណា៎!!

សម្រាប់ព័ត៌មានបន្ថែមសូមសាកសួរដោយផ្ទាល់តាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232៕

* លក្ខខ័ណ្ឌផ្សេងៗត្រូវបានអនុវត្ត!