(ភ្នំពេញ)៖ ក្រោយពីមហាព្រឹត្តការណ៍ពិភពលោកដ៏កក្រើកកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) សហរដ្ឋអាមេរិក រួចមកក្រុមហ៊ុនសាខាថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា ក៏បានរៀបចំព្រឹត្តិការដ៏អស្ចារ្យផងដែរ។

ដោយបានអញ្ជើញអ្នកសារព័ត៌មាន ជាច្រើននាក់មកជួបជុំគ្នាដើម្បីធ្វើការទស្សនា និងប៉ះផ្ទាល់នៅអគារ THE BRIDGE Commercial Retail Mall វេលាម៉ោង ៣រសៀល ដើម្បីធ្វើជាសក្ខីភាព និងអបអរសាទរដល់ការបង្ហាញវត្តមានស្តេចកំពូលស្មាតហ្វូន Samsung Galaxy S20+ | S20 Ultra ដ៏ជាទីមោទនៈបំផុតរបស់ក្រុមហ៊ុនសាមសុង ដែលជាក្រុមហ៊ុននាំមុខគេទូទាំងសកលលោក។

អតិថិជនទាំងអស់សាកគិតបន្តិចមើលកាមេរ៉ារបស់ សាមសុង ត្រឹមតែ 16MP គឺច្បាស់ឥតខ្ចោះទៅហើយចុះទម្រាំចាប់ពី 48MP ដល់ 64MP ឬ 108MP ទៀតមិនដឹងជាច្បាស់សាហាវយ៉ាងណាទេ! និយាយទៅម៉ាស៊ីនថតសុំចាញ់តែម្តង។

អ្វីដែលកាន់តែមហស្ចារ្យបំផុតនោះ គឺ Samsung Galaxy S20 Ultra អាច Zoom បានដល់ 100 ដង ( Space zoom 100X) និងអាចថតវីដេអូបានដល់កម្រិត 8K។

សូមបញ្ជាក់ម្តងទៀតមិនមែន 2K ឬ4K ទេ គឺ 8K ពិតជាអស្ចារ្យមិនគួរឱ្យជឿមែន! ក្នុងប្រវត្តិសាស្ត្រហើយដែលក្រុមហ៊ុន សាមសុង បញ្ចេញនូវស្តេចកំពូលស្មាតហ្វូនបែបនេះ។

បើកាមេរ៉ាអាចថតវីដេអូក្នុងកម្រិត 8K អ៊ីចឹងយើងអាចយកទៅប្រើផ្លូវការបានដោយងាយមិនចាំបាច់ស្ពាយម៉ាស៊ីនថតធំៗ ឬ DVCAM នាំតែធ្ងន់ទៀតទេ! មានត្រឹមតែ Samsung Galaxy S20+ | S20 Ultra គឺគ្រប់គ្រាន់ហើយ។

បើយោងតាម លោក ខ្លូត ពិសិដ្ធ ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរស័ព្ទដៃនៃ ក្រុមហ៊ុនសាខាថៃសាមសុងអេឡិចត្រូនិក ប្រចាំកម្ពុជាបានថ្លែងថា ឆ្នាំ២០២០នេះ គឺជាឆ្នាំដែលមានមោទនភាព និងអស្ចារ្យជាទីបំផុតរបស់ក្រុមហ៊ុន សាមសុង ព្រោះថាស្តេចកំពូលស្មាតហ្វូន និងជាអាវុធដ៏អស្ចារ្យរបស់សាមសុង គឺបានរចនាឡើងជាមួយនឹងបច្ចេកវិទ្យាដ៏ថ្មី ប្លែកដែលមិនធ្លាប់មានពីមុន សម្រាប់អតិថិជនរបស់ខ្លួន ទូរទាំងពិភពលោក។

លោកជឿជាក់យ៉ាងខ្លាំងថា ស្តេចកំពូលស្មាតហ្វូន Galaxy S20+ | S20 Ultra នឹងធ្វើឱ្យទីផ្សារស្មាតហ្វូន
របស់កម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស។

គួររំលឹកផងដែរថា ស្មាតហ្វូនដ៏អស្ចារ្យនេះនឹងដាក់ឲ្យធ្វើការកម្មង់ទុកមុនចាប់ពីថ្ងៃទី១១ ដល់២៦ ខែកុម្ភៈ 2020ដែលភ្ជាប់មកជាមួយនឹងកាដូពិសេសជាច្រើនផងដែរ។

តោះនៅចំាអីទៀត! សូមប្រញាប់រួសរាន់អញ្ជើញទៅហាងទំនើបដែលបានកំណត់ ឬហាងដែលមានចងផ្ទាំងបដា(Banner)សំគាល់!

សម្រាប់ព័ត៌មានបន្ថែមសូមសាកសួរដោយផ្ទាល់តាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 !