(ភ្នំពេញ)៖ ស្លឹកម្រុំ គឺជារុក្ខជាតិ ដែលត្រូវបានគេទទួលស្គាល់ពីតម្លៃ របស់វារាប់ពាន់ឆ្នាំមកហើយ ដោយសារតែមានអត្ថប្រយោជន៍ ចំពោះសុខភាពច្រើនយ៉ាងរបស់វា។ ជាច្រើនឆ្នាំមកហើយ ដែលអ្នកវិទ្យាសាស្ដ្រ បានស្រាវជ្រាវរកឃើញពីគុណប្រយោជន៍ នៃស្លឹកម្រុំ។ មិនតែប៉ុណ្ណោះ ផ្លែម្រុំ និងស្លឹករបស់វាត្រូវបានចម្រាញ់ធ្វើជាឱសថ សម្រាប់ព្យាបាលជំងឺយ៉ាង មានប្រសិទ្ធភាពផងដែរ។

ជាក់ស្តែងសហគ្រិនខ្មែរមួយរូប បានយកឈ្មោះរុក្ខជាតិម្រុំនេះ មកធ្វើជាឈ្មោះភោជនីយដ្ឋានរបស់ខ្លួន ដើម្បីបើកអាជីវកម្មរកស៊ីដោយដាក់ឈ្មោះថា ភោជនីយដ្ឋាន «ស្លឹកម្រុំ» ត្រូវបានសម្ពោធដាក់ ឱ្យដំណើរការនៅយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ម្សិលមិញ ដែលមានទីតាំងស្ថិតនៅក្រោយក្រសួងដែនដី ផ្ទះលេខ០៧ ផ្លូវ១០១ កែង៤៥៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមលោកស្រី ធឿង ភារី ម្ចាស់ភោជនីដ្ឋាន «ស្លឹកម្រុំ» បានថ្លែងថា មូលហេតុដែលនាំឱ្យលោកស្រីបើកអាជីវកម្មភោជនីដ្ឋានបែបម្ហូបអាហារខ្មែរនេះ ព្រោះតែលោកស្រីស្រឡាញ់ការចម្អិនអាហារ ដោយប្រកបរបបនេះ មានរយៈពេល១០ឆ្នាំមកហើយ មិនតែប៉ុណ្ណោះនេះ ជាភោជនីដ្ឋានទី២ របស់លោកស្រីដែលត្រូវបើក ឱ្យដំណើរការនៅរាជធានីភ្នំពេញ។ លោកស្រីថា ការបើកភោជនីដ្ឋានបែបខ្មែរនេះ គឺដើម្បីធ្វើយ៉ាងណាឱ្យម្ហូបខ្មែរយើង មានឈ្មោះបោះសម្លេង ព្រមទាំងពាំនាំមុខម្ហូបខ្មែរទាំងនេះទៅបណ្តាភ្ញៀវទេសចរណ៍ ដែលមកទស្សនានៅក្នុងប្រទេសកម្ពុជា តាមរយៈការចូលមកពិសារនូវមុខម្ហូបខ្មែរ ដែលមាននៅក្នុងភោជនីដ្ឋាន «ស្លឹកម្រុំ» របស់លោកស្រី។

លោកស្រី ធឿង ភារី បានបន្តថា ភោជនីយដ្ឋានខ្លួនមានបម្រើនូវម្ហូបអាហារ ដូនតាខ្មែរយើង ដែលជាអាហារសរីរាង្គ គ្មានសារធាតុគីមី និងមានសុវត្ថិភាពខ្ពស់ សម្រាប់សុខភាពជូនដល់អតិថិជន។ ភោជនីយដ្ឋាន «ស្លឹកម្រុំ» មានសេវាទទួលភ្ញៀវ៣ពេល រួមមាន៖ អាហាពេលព្រឹក, ពេលថ្ងៃត្រង់, ពេលល្ងាច និងអាហារសំរន ចាប់ពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង ១០យប់ និងទទួលរៀបចំកម្មវិធីជប់លៀងផ្សេៗផងដែរ។

ក្នុងនាមអ្នកស្រីជាកូនខ្មែរមួយរូប មានមោទកភាពយ៉ាងខ្លាំងចំពោះ ម្ហូបអាហារ ដូនតាខ្មែរយើង ដូននេះហើយ ក៏ចង់អភិរក្សថែរក្សា ដើម្បីលើកស្ទួយ អោយមានភាពល្បីល្បាញបន្ថែមទៀត។ ម្យ៉ាងវិញទៀត ការវិនិយោគលើវិស័យនេះ អាចជួយការងារដល់សិស្ស និស្សិតបានច្រើន អាចសម្រួល ការរស់នៅ សិក្សារៀនសូត្រ របស់ពួកគាត់ ហើយលើសពីនេះ គឺអាចជួយទិញ បន្លែ ត្រី សាច់ ពីប្រជាកសិករខ្មែរយើងបានខ្លះផងដែរ៕