(កំពង់ស្ពឺ)៖ កុមារាម្នាក់មានឈ្មោះ សុង វុទ្ធី អាយុ១០ រៀនថ្នាក់ទី៥ នៅសាលាបឋមសិក្សាវត្តកក់ រស់នៅភូមិតារាជ ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានក្លាយ ជាសេដ្ឋីប្រាក់លានរបស់តែបៃតង អ៊ីឈីតាន់ លើកដំបូងគេសម្រាប់រដូវកាលថ្មីទី៤ ឆ្នាំ២០២០នេះ។

ថ្លែងប្រាប់ក្រុមការងារដែលចុះប្រគល់រង្វាន់១០០លានរៀល ដល់លំនៅដ្ឋានក្រោមវត្តមានរបស់លោកអ៊ីឈីតាន់ ផាសាកន ណាធី ស្ថិតនៅភូមិសាស្ត្រខាងលើនេះ អ្នកស្រី ស៊ឹម សុខរំ អាយុ៣៦ឆ្នាំ មានមុខរបរជាកម្មការិនីរោងចក្រកាត់ដេរ ដែលត្រូវជាម្តាយរបស់កុមារា សុង វុទ្ធី បានបញ្ជាក់ប្រាប់ថា ជារៀងរាល់ថ្ងៃនៅពេលទៅរៀន កុមារា សុង វុទ្ធី តែងទៅជួយលក់នំម្តាយមីង នៅក្នុងសាលាដែលខ្លួនរៀនដើម្បីទទួលបាននំ ឬទឹកសម្រាប់ទទួលទានដូចក្មេងដទៃទៀត។

ដោយឡែកកាលពីចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីជួយលក់នំម្ដាយមីង ក៏សុំតែបៃតង អ៊ីឈីតាន់ ចំនួនមួយដបសម្រាប់ទទួលទាន លុះពេលមួលគម្របដបក៏ស្រាប់ តែឃើញមានរង្វាន់១០០លានរៀលតែម្ដង។ ភ្លាមនោះកុមារារូបនេះក៏បានប្រាប់ម្ដាយមីងឱ្យដឹង និងយកគម្របដបប្រគល់ជូនម្ដាយនៅផ្ទះតែម្ដង។

អ្នកស្រី ស៊ឹម សុខរំ បានបញ្ជាក់ថា បន្ទាប់ឃើញកូនយកគម្របដបដែលមានរង្វាន់១០០លានរៀល មកប្រាប់អ្នកស្រីពិតមានអារម្មណ៍រីករាយ រំភើបស្ទើរមិនគួរឱ្យជឿ រហូតស្រក់ទឹកភ្នែក ព្រោះទឹកប្រាក់១០០លានរៀលពិតជាមានទំហំធំធេង និងមិនធ្លាប់មានពីមុនមកនោះទេ។ ទឹកប្រាក់រង្វាន់ចំនួន ១០០លានរៀលនេះពិតជាមានសារ សំខាន់ចំពោះក្រុមគ្រួសាររបស់អ្នកស្រីខ្លាំងណាស់ព្រោះសព្វថ្ងៃនេះកម្រិតជីវភាពគ្រួសារមានខ្សត់ខ្សោយ ដែលអាចរកចំណូលបានពីការងារ ជាកម្មការិនីរោងចក្រកាត់ដេរ តែប៉ុណ្ណោះ។

អ្នកស្រីបានបន្តថា បន្ទាប់ពីទទួលបានប្រាក់រង្វាន់ ១០០លានរៀលពីតែបៃតង អ៊ីឈីតាន់ អ្នកស្រីនឹងយកមួយចំនួនទៅសង់បំណុលធនាគារ ហើយទុកមួយចំនួនទៀត បង្កើតមុខរបរសម្រាប់ផ្គត់ផ្គង់គ្រួសារ និងការសិក្សារបស់កូនទៅថ្ងៃអនាគត។

សូមបញ្ជាក់ផងដែរថា សម្រាប់រដូវកាលថ្មីទី៤ ឆ្នាំ២០២០នេះ ជាការថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រដល់តៃបៃតង អ៊ីឈីតាន់ ក្រុមហ៊ុនបានបង្កើនរង្វាន់ យ៉ាងសន្ធឹកសន្ធាប់ទ្វេរដងនូវទឹកប្រាក់ ១០០លានរៀលចំនួន១០០រង្វាន់ ទឹកប្រាក់១០លានរៀលចំនួន១០០រង្វាន់ ម៉ូតូ Scoopy-i ចំនួន១០០គ្រឿង ទូរស័ព្ទ iphone ចំនួន ១០០គ្រឿង រួមជាមួយនឹងរង្វាន់តែបៃតង អ៊ីឈីតាន់ រាប់លានរង្វាន់ទៀត។ តែបៃតង អ៊ីឈីតាន់ ជួយកែប្រែជីវភាពគ្រួសាររបស់លោកអ្នក ឱ្យក្លាយជាមហាសេដ្ឋី ក្នុងមួយប៉ព្រិចភ្នែក។ ម្ចាស់រង្វាន់បន្ទាប់អ្នកជារូបអ្នក ៕