(ភ្នំពេញ)៖ ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍអចនទ្រព្យឈានមុខគេនៅកម្ពុជា នឹងធ្វើកម្មវិធីមួយដ៏ធំ ដែលមានឈ្មោះថា «Love @ Condo» ក្នុងទិវានៃក្តីស្រឡាញ់ឆ្នាំ ២០២០ ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១៤-១៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅផ្សារទំនើប ជីប ម៉ុង Noro Mall វេលាម៉ោង ៩ព្រឹក រហូតដល់៩យប់ ជាមួយប្រូម៉ូសិនបញ្ចុះតម្លៃទៅលើការទិញខុនដូ និងមានផ្តល់រង្វាន់ពិសេសៗជាច្រើនទៀតផង។

កម្មវិធីនេះប្រារព្ធធ្វើឡើងក្នុងគោលបំណងចែករំលែកភាពរីករាយ និងក្តីស្រឡាញ់ តាមរយ:ការផ្តល់ជូនយ៉ាងពិសេសលើការបញ្ចុះតម្លៃប្រភេទខុនដូ រហូតដល់ ៥% និងប័ណ្ណទឹកប្រាក់ ១,០០០ដុល្លារទៀតផង។

កាន់តែពិសេស! លោកអ្នកក៏អាចមកចូលរួមដើម្បីលេងហ្គេមផ្សេងៗ ដើម្បីឈ្នះរង្វាន់ ថតរូប ឬបង្ហាញក្តីស្រឡាញ់ទៅកាន់មនុស្សជាទីស្រឡាញ់របស់លោកអ្នក ឬក៏អាចមកចូលរួមដើម្បីទស្សនា ការសម្តែងពីតារាកិត្តិយសរបស់យើង គឺលោក សាយ ម្ចាស់បទ «ងប់ងល់» និង «សារភាពស្នេហ៍តាមខ្យល់»បានផងដែរ។

ដូច្នេះអតិថិជនអាចមកចូលរួមដើម្បីទស្សនាម៉ូត ឬសាកសួរព័ត៌មានបន្ថែមអំពីលំនៅឋាន ឬខុនដូ របស់ជីប ម៉ុង លែន ដោយសេរី នៅទីតាំងកម្មវិធីផ្ទាល់៕

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចចូលទៅកាន់ទស្សនា Facebook Page តាមរយៈ https://www.facebook.com/Chipmonglandcondo/ ឬ 061 997 888!