(ស្វាយរៀង)៖ យ៉ាងណោចណាស់ចំការអំពៅ ៨៣ហិកតារបស់ក្រុមហ៊ុន សុផាតសំណាង ត្រូវអគ្គិភ័យលេបត្របាក់ សង្ស័យមានអ្នកលួចដុត។ ករណីនេះបានកើតឡើងកាលវេលាម៉ោង៦ ៖៣០នាទីនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ រហូតដល់ម៉ោង ៩៖៥៥នាទីយប់ទើបភ្លើងរលត់អស់។

លោក ថាច់ រតនា ប្រធានមន្ទីរកសិករកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានប្រាប់ឲ្យដឹងថា ករណីភ្លើងឆេះចំការអំពៅរបស់ក្រុមហ៊ុន សុផាតសំណាង ឆេះអស់ចំនួន ៨៣ហិកតា ស្ថិតនៅភូមិបាត់ថង់ ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ចន្លោះពីបង្គោល១៥៣ ទៅបង្គោល១៥៤ ឃ្លាតពីខ្សែបន្ទាត់ព្រំដែនប្រហែល ១៨០០ម៉ែត្រ។

លោកប្រធានមន្ទីរ បានឲ្យដឹងទៀតថា បច្ចុប្បន្ននេះអំពៅកំពុងតែធ្លាក់ថ្លៃ ហើយចំពោះអំពៅដែលភ្លើងឆេះនេះខាងមន្ទីរ នឹងសម្រួលនាំចេញទៅរោងចក្រព្រោះទុកនៅយូរអត់បាននោះទេ។ ជុំវិញករណីខាងលើនេះ សមត្ថកិច្ចរដ្ឋបាលឃុំគគីសោម កំពុងតែធ្វើការស្រាវជ្រាវរកមុខជនសង្ស័យមកផ្តន្ទាទោសតាមផ្លូវច្បាប់៕