(ភ្នំពេញ)៖ កាន់តែអស្ចារ្យ ធនាគារឈីហ្វ នឹងផ្តល់កាដូជូនដល់អតិថិជនរបស់ខ្លួន នាឆ្នាំថ្មីនេះ ជាមួយរថយន្តក្នុងក្តីស្រមៃ។ បន្ថែមពីនេះ ធនាគារឈីហ្វ ផ្តល់ជូនលក្ខខណ្ឌល្អលើដំណើរការ និងការអនុម័តប្រាក់កម្ចីឆាប់រហ័ស។

ធនាគារឈីហ្វ បានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា សម្រាប់ធ្វើអាជីវកម្មជាធនាគារឯកទេស នៅកម្ពុជា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣។ ដោយសារការកើនឡើងនូវតម្រូវការ សេវាកម្មធនាគារ ធនាគារត្រូវបានលើកទឹកចិត្តដើម្បីពង្រីកនូវសេវាកម្មទាំងនោះ។ ដោយសារតែភាពជោគជ័យ ជាបន្តបន្ទាប់នៃប្រតិបត្តិការរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ធនាគារឯកទេស ឈីហ្វ (ខេមបូឌា) ភីអ៊ិលស៊ី បានកម្លាយខ្លួនជោគជ័យ ទៅជាធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក។

សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់៖ https://www.chiefbank.com.kh/ ព័ត៌មានបន្ថែម៖ 023 900 878/ 089 333 847៕