(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លី នៅក្នុងសង្កាត់ត្រពាំងក្រសាំង និងសង្កាត់ចោមចៅទី១ ក្នុងខណ្ឌពោធិ៍សែនជ័យ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ និងទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ដោយសារតែអ្នកជំនាញ កាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មី។

* ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ មានរយៈពេលខ្លីប្រមាណ០៤ម៉ោង ចាប់ពីម៉ោង៨៖០០នាទីយប់ ដល់ម៉ោង១២៖០០នាទីយប់។

* ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ មានរយៈពេលខ្លីប្រមាណ០៤ម៉ោង ចាប់ពីម៉ោង៨៖០០នាទីយប់ ដល់ម៉ោង១២៖០០នាទីយប់៕