(ព្រះសីហនុ)៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជូនជនសង្ស័យចំនួន ១០នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

នាយការិយាល័យគ្រឿងញៀន នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន ១០នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធនឹងករណីជួញដូរ រក្សាទុក និងប្រើប្រាស់សារធាតុញៀន ដែលបានចុះបង្រ្កាបចំនួន ០៣ករណីផ្សេងៗគ្នា ស្ថិតនៅចំណុចក្រុមទី០៦, ទី១៤ ភូមិ៤ និងក្រុមទី៧ ភូមិ៣ សង្កាត់០៤ ក្រុង+ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី៨-៩ ខែកុម្ភៈ ឆ្នាំ២០២០។

ប្រតិបត្តិការបង្ក្រាប ០៣ករណីខាងលើនេះឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១០នាក់៖

*ទី១ ៖ ឈ្មោះ សួន សម្បត្តិ ហៅ (ម៉ាប់) ភេទប្រុស អាយុ៣១ឆ្នាំ ស្រុកកំណើតភូមិកោះកែវ ឃុំត្រពាំងជង ស្រុកបរកាន ខេត្តពោធិសាត់។ បច្ចុប្បន្នស្នាក់នៅក្រុម១៤ ភូមិ០៤ សង្កាត់០៤ ក្រុង+ខេត្តព្រះសីហនុ។
*ទី២ ៖ ឈ្មោះ ណៃ ពិសី ហៅ (បារាំង) ភេទប្រុស អាយុ២៥ឆ្នាំ ស្រុកកំណើតសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រុងភ្នំពេញ។ បច្ចុប្បន្នស្នាក់នៅ ភូមិ០១ សង្កាត់០៣ ក្រុង-ខេត្តព្រះសីហនុ។
*ទី៣ ៖ ឈ្មោះ ឆាយ សុធន់ ភេទប្រុស អាយុ២៧ឆ្នាំ ស្រុកកំណើតភូមិ០៤ សង្កាត់០៤ ក្រុង+ខេត្តព្រះសីហនុ។ បច្ចុប្បន្នស្នាក់នៅភូមិ០៤ សង្កាត់០៤ ក្រុង+ខេត្តព្រះសីហនុ។
*ទី៤ ៖ ឈ្មោះ ផែង រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ ស្រុកកំណើតភូមិស្រែ ឃុំត្រើយកោះ ស្រុកទឹកឈូ ខេត្តកំពត។ បច្ចុប្បន្នស្នាក់នៅភូមិ ០៤ សង្កាត់ ០៤ ក្រុង+ខេត្តព្រះសីហនុ។
*ទី៥ ៖ ឈ្មោះ វុន ឈាន់ ភេទប្រុស អាយុ៣០ឆ្នាំ ស្រុកកំណើតភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។ បច្ចុប្បន្នស្នាក់នៅ ក្រុម១៧ ភូមិ០៣ សង្កាត់០៣ ក្រុង+ខេត្តព្រះសីហនុ។
*ទី៦ ៖ ឈ្មោះ ឯក ចំរើន ភេទប្រុស អាយុ២៣ឆ្នាំ ស្រុកកំណើតភូមិ០៣ សង្កាត់០៣ ក្រុង+ខេត្តព្រះសីហនុ។
*ទី៧ ឈ្មោះ ជឹម ប៊ុនថន ភេទប្រុស អាយុ២៥ឆ្នាំ ស្រុកកំណើតភូមិព្រៃយុទ្ធថ្កា ឃុំតាយឹម ស្រុកកោះអណ្តែត ខេត្តតាកែវ។ បច្ចុប្បន្នស្នាក់នៅភូមិ០១ សង្កាត់០១ ក្រុង+ខេត្តព្រះសីហនុ។
*ទី៨ ៖ ឈ្មោះ ឡេង ហៀង ភេទប្រុស អាយុ២៧ឆ្នាំ ស្រុកកំណើតភូមិ១២ សង្កាត់០២ ក្រុង+ខេត្តព្រះសីហនុ។
*ទី៩ ៖ ឈ្មោះ ស៊ុន វិច្ឆិកា ភេទប្រុស អាយុ២៧ឆ្នាំ ស្រុកកំណើតស្រុកកំពង់ត្រាច ខេត្តកំពត។ បច្ចុប្បន្នស្នាក់នៅភូមិ០៣ សង្កាត់០៤ ក្រុង+ខេត្តព្រះសីហនុ។
*ទី១០ ៖ ឈ្មោះ ណែម ប៊ុនទ្ធី ភេទប្រុស អាយុ២៥ឆ្នាំ ស្រុកកំណើតភូមិត្រសេកកោង ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។ បច្ចុប្បន្នស្នាក់នៅភូមិ០៣ សង្កាត់០៣ ក្រុង+ខេត្តព្រះសីហនុ។

វត្ថុតាងដកហូតរួមមាន៖ ម្សៅសរថ្លាម៉ាទឹកកក ចំនួន ០៥កញ្ចប់ ស្មើនឹងទម្ងន់ ១២,០៦ក្រាម,ម្សៅសរថ្លា ចំនួន០១កញ្ចប់ ស្មើនឹងទម្ងន់១,០៤ក្រាម,ទូរស័ព្ទ ចំនួន០៥គ្រឿង។

នាយការិយាល័យគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យចំនួន១០នាក់ ជាមួយវត្ថុតាងមួយចំនួន ត្រូវបានកម្លាំងជំនាញ បញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដើម្បីវិធានការតាមនីតិវិធីច្បាប់៕