(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង បានឈានជើងប្រលូកចូលក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ បានដាក់ឱ្យដំណើរការជាផ្លូវការធនាគារ ជីប ម៉ុង នៅដើមឆ្នាំ២០១៩។

ធនាគារ ជីប ម៉ុង មានលក្ខណៈពិសេសៗមួយចំនួន ដែលលោកអ្នកគួរដឹង៖

*ធនាគារ ជីប ម៉ុង ជាពាណិជ្ជកម្មទី១៣របស់ក្រុមហ៊ុន ជីប ម៉ុង ដែលមានឈ្មោះនៅក្នុងទីផ្សារ និងត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយនៅប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៨២ មក។

*ធនាគារ ជីប ម៉ុង មានចក្ខុវិស័យឌីជីថលឆ្ពោះទៅកាន់ឌីជីថលនីយកម្ម ដោយជ្រើសយកយុទ្ធសាស្រ្តឌីជីថល ក្នុងការបម្រើជូនអតិថិជន និងរចនាផលិតផល ស្របតាមតម្រូវការរបស់អតិថិជនខ្លួន។

*មានតែធនាគារ ជីប ម៉ុង មួយតែប៉ុណ្ណោះ ដែលអនុញ្ញាតឲ្យអតិថិជន ដែលមានបំណងបើកគណនីធនាគារ អាចជ្រើសរើសលេខគណនី ដែលខ្លួនឯងស្រលាញ់បាន។

*លោកអ្នកអាចដកប្រាក់តាមម៉ាស៊ីន ATM របស់ធនាគារ ជីប ម៉ុង ដោយមិនចាំបាច់ប្រើប្រាស់កាត ATM។

*ត្រឹមចុងឆ្នាំ២០១៩ ធនាគារ ជីប ម៉ុង បានពង្រីកខ្លួនយ៉ាងលឿនក្នុងទីផ្សារ និងមានសាខាចំនួន៥ទីតាំង។ ក្នុងឆ្នាំ២០២០ ធនាគារ ជីប ម៉ុង មានគម្រោងពង្រីកសាខា បន្ថែមទៀតក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន។

ក្រៅពីចំណុចខាងលើនេះ ធនាគារ ជីប ម៉ុង ក៏មានផលិតផល និងសេវាកម្មពិសេសផ្សេងៗជាច្រើនទៀតសម្រាប់បម្រើសេចក្តីត្រូវការរបស់អតិថិជន។

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទៅសាកសួរនៅគ្រប់សាខារបស់ធនាគារ ជីប ម៉ុង ឬទាក់ទងទៅកាន់សេវាបម្រើអតិថិជន ០៨១ ៨១១ ៩១១៕