(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តបានលើកឡើងថា មន្ត្រីរាជការដែលត្រូវប្រកាសតែងតាំងរចនាសម្ព័ន្ធថ្នាក់រដ្ឋបាលស្រុកនាពេលនេះ ត្រូវបម្រើផលប្រយោជន៍បម្រើបងប្អូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ។ ការលើកឡើងរបស់អភិបាលខេត្តព្រៃវែងបែបនេះ នៅក្នុងពីធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុក នៃស្រុកកញ្ជ្រៀចមានចំនួន ៥០នាក់ ស្រី ១៦នាក់ នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២០។

លោកអភិបាលខេត្ត ក៏បានលើកឡើងទៀតថា ដើម្បីពង្រីងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សឲ្យចាក់គ្រឹះរនៅមូលដ្ឋានតាមរយៈការបោះឆ្នោតក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក-ខណ្ឌ- ឃុំ-សង្កាត់ ដែលជាតំណាងរបស់ប្រជាពលរដ្ឋ និងជាតួអង្គដ៏សំខាន់ក្មុងការគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន តាមរយៈអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

លោកថា លើកកម្ពស់ និងប្រសិទ្ធភាព នៃការអភិវឌ្ឍន៍ តាមរយៈការនាំមកនូវរចនាសម្ព័ន្ធគ្រប់គ្រង ស្របតាមនយោបាយកំណែរទម្រង់វិម្ឈការ និងវិសហមជ្ឈការសំដៅផ្ទេរមុខងារ និងធនធានទៅឱ្យថ្នាក់ ក្រោមជាតិ ដែលនៅមានលទ្ធភាពមានភាពម្ចាស់ការ និងការទទួលខុសត្រូវក្នុងការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋានដើម្បីនឹងដោះស្រាយបញ្ហា ប្រឈមជាក់ស្តែងនានារបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឲ្យមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។ លើកកម្ពស់ និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋ នៅមូលដ្ឋានពាក់ព័ន្ធនឹងការដឹកនាំ និងអភិវឌ្ឍមូលដ្ឋានសំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។

លោក ជា សុមេធី បានបន្តទៀតថា អភិបាលស្រុក ត្រូវតែបែងចែកកន្លែងធ្វើការជូនមន្ត្រីឲ្យបានល្អ ដើម្បីឲ្យមន្ត្រីបានបំពេញការងារតួនាទីភារកិច្ចរៀងៗខ្លួន ជូនរដ្ឋបាលស្រុកក្នុងការផ្ដល់សេវារដ្ឋបាល សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ៕