(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ លោក សរ សុពត្រា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួម ពិធីប្រគល់ថវិការបស់ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការអាវុធហត្ថខេត្ត។

ក្រោមការអំពាវនាវរបស់មេបញ្ជាការ កម្លាំងទាំងអស់បានចូលរួមឧបត្ថម្ភគាំទ្រ មូលនិធិ នៃក្តីស្រឡាញ់ ចំនួន៤,៥៦៣,០០០រៀល រួមចំណែកដល់ កុមារកំព្រា និងជនពិកា ពិសេសទុគតជន តាមរយៈគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ ដើម្បីយកទៅចែកជូន ពួកគាត់នៅតាមមណ្ឌលមួយចំនួនក្នុងខេត្តកំពង់ស្ពឺ៕