(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ សូមជម្រាបជូនដំណឹងដល់លោក គង់ ទី, លោក កែម មង្គល, លោក ព្រំ បូរ និងប្រជាពលរដ្ឋដែលមានក្បាលដីជាប់ពាក់ព័ន្ធ ស្ថិតក្នុងតំបន់អភិវឌ្ឍន៌ឫស្សីកែវ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ និងភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ឲ្យបានជ្រាបថា ក្រុមការងារចម្រុះរដ្ឋបាលខណ្ឌ និងចុះពិនិត្យវាស់វែង បោះគោលកំណត់ព្រុំដីជូនអស់លោក តាមសេចក្ដីសម្រេចរបស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីប្រគល់ជូន ដើម្បីឈានទៅបញ្ចប់ទំនាស់ទាំងឡាយឲ្យបានឆាប់រហ័ស នៅវេលាម៉ោង០៨៖៣០នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ។

បើក្នុងករណីលោក គង់ ទី, លោក កែម មង្គល, លោក ព្រំ បូរ និងប្រជាពលរដ្ឋដែលមានក្បាលដីពាក់ព័ន្ធ ស្ថិតក្នុងតំបន់អភិវឌ្ឍន៌ឫស្សីកែវ មិនអនុវត្តតាមខ្លឹមសារ នៃសេចក្ដីជូនដំណឹងខាងក្រោមនេះទេ នោះក្រុមការងាររដ្ឋបាលខណ្ឌ មិនទទួលខុសត្រូវចំពោះការបាត់បង់ផលប្រយោជន៌របស់អស់លោកឡើយ។ អាស្រ័យហេតុនេះសូមអស់លោក និងប្រជាពលរដ្ឋដែលមានក្បាលដីជាប់ពាក់ព័ន្ធជ្រាប និងចូលរួមអនុវត្តឲ្យទទួលបានប្រសិទ្ធភាពខ្ពស់៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់អភិបាលខណ្ឌឫស្សីកែវ៖