(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តម្រូវឲ្យលោក កែម មង្គល, លោក ឌឿន សុវណ្ណ, លោក ព្រំ បូរ, ទាំង៣នាក់ ដែលរឹងរូសបន្តកាន់កាប់ដី លើសពីសេចក្ដីសម្រេចរបស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ក្នុងតំបន់អភិវឌ្ឍន៌ឫស្សីកែវ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ត្រូវតែរុះរើសំណង់របងថ្ម រោងដែក សំណង់ឃ្លាំង និងសម្ភារផ្សេងៗចេញឲ្យអស់ ត្រឹមរយៈពេល៣ថ្ងៃប៉ុណ្ណោះ និងជាលើកចុងក្រោយ បើគិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

សូមអានសេចក្ដីជូនដំណឹងលើកចុងក្រោយខាងក្រោមនេះ របស់អភិបាលខណ្ឌឫស្សីកែវ: