(ព្រះវិហារ)៖ រថយន្តសម្អាតផ្លូវរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានសម្អាតផ្លូវនានានៅទីរួមខេត្តព្រះវិហាររួចរាល់ជាស្ថាពរ ហើយក៏ជាបេសកម្មសម្អាតផ្លូវដំបូងតាមបណ្តាខេត្តរបស់រថយន្តសម្អាតផ្លូវសម្រាប់ការបើកទំព័រឆ្នាំ២០២០នេះ។

អភិបាលស្តីទីក្រុងព្រះវិហារ ខេត្តព្រះវិហារ លោក ប៉ុក ងួន ថ្លែងថា លោក និងប្រជាពលរដ្ឋមានអារម្មណ៍រីករាយ និងគាំទ្រយ៉ាងខ្លាំងចំពោះសកម្មភាពរថយន្តសម្អាតផ្លូវរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមកចូលរួមសម្អាតផ្លូវក្នុងទីរួមខេត្តមួយនេះ។

លោក ប៉ុន ងួន បញ្ជាក់ថា ការសម្អាតផ្លូវក្នុងក្រុងព្រះវិហាររបស់រថយន្តសម្អាតផ្លូវក្រុមហ៊ុន ខ្មែរ ប៊ែវឺរីជីស បានចូលរួមចំណែកក្នុងការលើកកម្ពស់សោភ័ណភាពក្រុង។ ប្រជាពលរដ្ឋធ្វើដំណើរបានយ៉ាងងាយស្រួល មិនមានធូលីហុយ និងជួយខេត្តព្រះវិហារក្នុងយុទ្ធនាការប្រលងប្រណាំងទីក្រុងស្អាតផងដែរ។

កាលពីឆ្នាំ២០១៩ រថយន្តសម្អាតផ្លូវ ខ្មែរ ប៊ែវើរីជីស សម្អាតផ្លូវបានជាង១៤,០០០គីឡូម៉ែត្រ តាមបណ្ដាខេត្តរាជធានីទូទាំងប្រទេស៕