(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋថា ប្រសិនបើមានបាត់ម៉ូតូក្នុងបទល្មើសណាមួយ សូមអញ្ជើញយករាល់ឯកសារសម្គាល់ផ្សេងៗមកពិនិត្យផ្ទៀងផ្ទាត់ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីទទួលបានម៉ូតូត្រលប់ទៅវិញ។

លោកឧត្តមសេនីយ៍ស្នងការបានបន្ថែមថា ករណីនេះសមត្ថកិច្ចជំនាញនគរបាល ដោយមានការដឹកនាំសម្របសម្រួលពីព្រះរាជអាជ្ញារងសាលាដំបូងខេត្ត លោក លឹម ប៊ុនហេង និងការបញ្ជាផ្ទាល់ពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងនាមប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត នគរបាលបានដកហូតម៉ូតូជាច្រើនគ្រឿង ពីកន្លែងបញ្ចាំខុសច្បាប់មួយកន្លែង មករក្សារទុកនៅស្នងការ ដើម្បីបន្តនិតិវិធី និងប្រគល់ជូនម្ចាស់ដើមវិញ៕