(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក៏ដូចទៅនឹងថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយក ព័ត៌មានសំខាន់ៗដែលកើតឡើង ក្នុង១សប្តាហ៍មកនេះ ចំនួន១០រឿង ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់។

ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ ព្រះមហាក្សត្រកម្ពុជា ផ្ញើសារជូនលោក ស៊ី ជីនពីង បង្ហាញនូវសមានទុក្ខដ៏ក្រៀមក្រំ ចំពោះការផ្ទុះឡើងនូវមេរោគកូរ៉ូណា និងបួងសួងឲ្យឆាប់គ្រប់គ្រងជំងឺឆ្លងនេះបាន

២៖ សម្តេចតេជោ ហ៊ុន សែន៖ តាមច្បាប់នាយករដ្ឋមន្ត្រី ជាអ្នកតែងតាំងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ តែសិទ្ធិនេះត្រូវរដ្ឋមន្ត្រីដណ្តើមយកទៅចាត់ចែងអស់ហើយ
៣៖ គណៈរដ្ឋមន្ត្រី អនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើត «ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍»

៤៖ រាជរដ្ឋាភិបាល អនុញ្ញាតឱ្យសង់រោងចក្រអគ្គិសនី ដុតធ្យូងថ្មពីរទៀត នៅខេត្តឧត្តរមានជ័យ និងកោះកុង

៥៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ប្រាប់ប្រជាជនកុំភ័យខ្លាចជំងឺ EBA របស់អឺរ៉ុប

៦៖ សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំពិភពលោកដំបូងគេដែលធ្វើទស្សនកិច្ចនៅចិន ចាប់តាំងពីករណីផ្ទុះវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មី

៧៖ ព័ត៌មានលម្អិត ជុំវិញបេសកកម្មរបស់សម្តេចតេជោ ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៅកូរ៉េខាងត្បូង និងទស្សនកិច្ចការងារនៅទីក្រុងប៉េកាំង

៨៖ ក្រសួងការបរទេសចិន ជូនដំណឹងដល់កម្ពុជាថា ភាគីចិនមិនអាចរៀបចំជូនសម្ដេចតេជោ ហ៊ុន សែន ទៅទីក្រុងវូហាន បានទេ ដោយសារទីនោះកំពុងរីករាលដាលខ្លាំងបំផុតនៃមេរោគកូរ៉ូណា

៩៖ កូរ៉ូណាវីរុស៖ ចិនមើលឃើញកម្ពុជាជាមិត្តដ៏ពិតប្រាកដ និងពោលពាក្យមួយឃ្លាថា «មានតែក្នុងកាលៈទេសៈនៃការលំបាកទើបស្គាល់ពីមិត្តភក្តិពិតប្រាកដ»

១០៖ គណបក្សប្រជាជនកម្ពុជា បង្ហាញលទ្ធផលនៃសន្និបាតបក្សរយៈពេលពីរថ្ងៃ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន