(ភ្នំពេញ)៖ ក្នុងសប្តាហ៍ទី១ គិតពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ដើមខែកុម្ភៈ ឆ្នាំ២០២០នេះ អាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមបំពេញការងារមនុស្សធម៌មួយចំនួន ក្នុងសង្គមក៏ដូចជាក្នុងអង្គភាពផ្ទាល់។

ការងារមនុស្សធម៌ ក្នុងសប្តាហ៍ទី១រួមមានដូចជា៖

១៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានផ្តល់នូវថវិកា និងគ្រឿងឧបភោគបរិភោគ ជួយដល់អ្នកទីទាល់ក្រ ចាស់ជរាទុរគត់ និងសមាជិកអាវុធហត្ថរាជធានីភ្នំពេញ ដែលមាន ជំងឺ សរុបរួមមាន ថវិកាចំនួន ២៣លានរៀល (២៣,០០០,០០០៛), អង្ករ ៣១ការ៉ុង រួមជាមួយ ទឹកសុទ្ធ, ភេសជ្ជៈ, ទឹកត្រីទឹកស៊ីអីវ និង ផ្លែឈើស្រស់ ជាច្រើនទៀត ដូចខាងក្រោម៖

* បានដឹកនាំក្រុមការងារ និងនាំយក ថវិកា ១០ លានរៀល ទឹកសុទ្ធ៤កេស ភេសជ្ជ:៤កេស ចុះសួរសុខទុក្ខលោកស្រី ពុធ វណ្ណ: ចៅសង្កាត់រងទី១ សង្កាត់ព្រែកកំពឹស ដែលមាន ជំងឺធ្ងន់ធ្ងរ (មហារីកសុដន់) សម្រាកនៅគេហដ្ឋាន រងចាំបាច់គីមីគ្រប់ចំនួន៦ដង (២១ថ្ងៃបាញ់ម្តង) រួចទើបធ្វើការវះកាត់។

* បានដឹកនាំក្រុមការងារ និងនាំយកថវិកា ២លានរៀល ទឹកសុទ្ធ០៤កេស ភេសជ្ជៈ ០៤កេស ផ្លែឈើស្រស់១កន្ត្រក ចុះសួរសុខទុក្ខលោកឧត្តមសេនីយ៍ត្រី លី សាត់សាយ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមាន ជំងឺចូលសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត។

* បានដឹកនាំការងារ និងនាំយកថវិកា ៦លានរៀល ទឹកសុទ្ធ០៤កេស ភេសជ្ជៈ ០៤កេស ផ្លែឈើស្រស់១កន្ត្រក ចុះសួរសុខទុក្ខ លោកវរសេនីយ៍ទោ អៀង សាក់ឡូ នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមាន ជំងឺធ្ងន់ធ្ងរ និងកាត់ជើងម្ខាង សម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត ព្រមជាមួយគ្នានោះ បានជូនថវិកា ២០ម៉ឺនរៀល ភេសជ្ជ: ២កេស ជូនដល់អ្នក ជំងឺម្នាក់ផ្សេងទៀត ដែលនៅសម្រាកក្បែរគ្នា ជាមួយលោកវរសេនីយ៍ទោ អៀង សាក់ឡូ។

* បានចាត់ក្រុមការងារនាំយកថវិកា ២លានរៀល ទឹកសុទ្ធ៤កេស ភេសជ្ជ: ៤កេស ផ្លែឈើស្រស់ ១កន្ត្រក ចុះសួរសុខទុក្ខដល់ លោកអនុសេនីយ៍ឯក ជា ច័ន្ទឡា ជំនួយការការិយាល័យហ្វឹកហ្វឺន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមាន ជំងឺចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។

* បានចាត់ក្រុមការងារ នាំយកថវិកាសរុប ២លាន៤០ម៉ឺនរៀល និងអង្ករ២៨ការ៉ុង ជារៀងរាល់ខែ ប្រគល់ជូនគ្រួសារទីទាល់ក្រនិងទុរគត់ជន ចំនួន១៦គ្រួសារ នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

* បានចាត់ក្រុមការងារនាំយកថវិកា ២០ម៉ឺនរៀល អង្ករ ១ការ៉ុង ជារៀងរាល់ខែ ប្រគល់ជូន គ្រួសារទីទាល់ក្រ ១គ្រួសារនៅ សង្កាបគោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

* បានចាត់ក្រុមការងារនាំយក ថវិកា ៤០ម៉ឺនរៀល, អង្ករ ០២ការ៉ុង, ទឹកសុទ្ធ០២កេស, ទឹកត្រីទឹកស៊ីអ៊ីវ ០២យួរ ទៅចូលរួមរំលែកទុក្ខ និងចូលបុណ្យសពទី១៥៥ នៃគ្រួសារពលរដ្ឋក្នុងសង្កាត់ព្រែកកំពឹស ដោយមិនមានការរើសអើង។ សពឈ្មោះ ស សង្ហា ភេទប្រុស អាយុ៤៩ឆ្នាំ ទទួលមរណភាពដោយ ជំងឺគាំងបេះដូង។

២៖ លោកវរ:សេនីយ៏ឯក ព្រំ ស័ក្ដា មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ នៃរាជធានីភ្នំពេញ អមដំណើរ ដោយ មេបញ្ជាការរងនិងសមាជិក អាវុធហត្ថខណ្ឌសែនសុខ ជាច្រើនរូប បានចុះសួរសុខទុកលោកវរ:សេនិយ៏ត្រី ប៉ែន សុភក្រ័ មេបញ្ជាការរង អាវុធហត្ថខណ្ឌ សែនសុខ ដែលបានសម្រាកព្យាបាល ជំងឺនៅមន្ទីពេទ្យព្រះកេតុមាលា ហៅពេទ្យ១៧៩ និងបាននាំយកថវិកា ចំនួន១,២០០,០០០៛, ទឹកសុទ្ធចំនួន០២កេស, ទឹកដោះគោ០៣យួរ ជាអំណោយសួរសុខទុក្ខ៕