(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ អមដំណើរដោយមេបញ្ជាការរង នាយ នាយរងអាវុធហត្ថរាជធានីភ្នំពេញជាច្រើនរូប បានចុះសួរសុខទុក្ខមន្ត្រីអាវុធហត្ថម្នាក់ ដែលមានជម្ងឺធ្ងន់ធ្ងរចូលសម្រាកព្យាបាល ជម្ងឺនៅមន្ទីរពេទ្យកាល់ម៉ែត តាំងពីពាក់កណ្តាលខែមករាមក គឺលោកវរសេនីយ៍ទោ អៀង សាក់ឡូ នាយរងសេនាធិការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

នេះជាលើកទី២ហើយ ដែលលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចុះទៅសួរសុខទុក្ខលោក អៀង សាក់ឡូ ដោយផ្ទាល់ និងបានធានារ៉ាប់រងលើថ្លៃសេវាព្យាបាលទាំងស្រុង។

ព្រមជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានឆ្លៀតសួរសុខទុក្ខដល់អ្នកជម្ងឺម្នាក់ផ្សេងទៀត ដែលនៅសម្រាកក្បែរគ្នា និងបានជូនថវិកាដល់អ្នកជម្ងឺម្នាក់នោះចំនួន ២០ម៉ឺនរៀល ព្រមទាំងភេសជ្ជៈ ២កេសផងដែរ៕