(ភ្នំពេញ)៖ ដោយមានការគាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់អតិថិជន ដែលតែងតែគាំទ្រ ដល់ហាងលក់ហូល-ផាមួង «បញ្ញាហូលខ្មែរ» ទាំង៣សាខា និងដោយមានសំណូមពរ ជាច្រើនឱ្យធ្វើការឡាយវីដេអូលក់ឱ្យបានច្រើនដងក្នុង១ថ្ងៃ ដើម្បីជំរុញការប្រើប្រាស់ផលិតផលខ្មែរនេះ ហាងលក់ហូល-ផាមួង «បញ្ញាហូលខ្មែរ» នឹងធ្វើការឡាយវីដេអូ ( Live Video) លក់ផលិតផលហូលផាមួងខ្មែរសុទ្ធនេះ ចាប់ពីម៉ោង១០ព្រឹក រហូតដល់ម៉ោង១១យប់ ដោយភ្ជាប់ជាមួយនូវប្រូម៉ូសិនពិសេសៗ នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការ ហាង «បញ្ញាហូលខ្មែរ»។

ហាងលក់ហូល-ផាមួង «បញ្ញាហូលខ្មែរ»ទាំង៣សាខាសូមធានាជូននូវ ហូល-ផាមួង ផលិតដោយសិប្បករខ្មែរសុទ្ធសាធ ១០០%, គុណភាពខ្ពស់ និងតំលៃទាបជាងគេ ទូទាំងប្រទេស (សិប្បកម្មផ្ទាល់ខ្លួន), មានហូលគ្រប់ប្រភេទប្លែកៗ ច្រើនជាង៥០០០ក្បិនទាំង៣សាខា។

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ ០៧០ ៧៨៩ ១៨១ / ០១៧ ២២២ ០៦៨៕