(ភ្នំពេញ)៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) នៃក្រសួងមហាផ្ទៃ នឹងចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នាជាមួយ សមាគមសហព័ន្ធវិនិយោគិនកម្ពុជា (សមាគមអ្នកលក់ឱសថកម្ពុជា) នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ការចុះ MoU នេះគឺដើម្បីប្រយុទ្ធប្រឆាំង ការនាំចូល ការផលិត និងការចែកចាយនូវផលិតផល ឱសថ គ្រឿងសម្អាង ដែលក្លែងក្លាយ នាំចូលគ្មានការអនុញ្ញាត រំលោភកម្មសិទ្ធិបញ្ញា និងរំលោភសិទ្ធិនាំចូលផ្ដាច់មុខ នៅក្នុងប្រទេសកម្ពុជា៕