(កោះកុង)៖ ពលរដ្ឋចំនួន ១៤គ្រួសារ រស់នៅព្រែកតានង ភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង បានសំណូមពរដល់អ្នកសារព័ត៌មាន និងអ្នកលេងតាមហ្វេសបុក មួយចំនួនតូច ផ្សាយព័ត៌មានពិត បើមិនដូច្នោះទេ ធ្វើឲ្យពួកគាត់មានការព្រួយបារម្មណ៍ ខ្លាចគេចាប់ដាក់គុក ដោយពួកគេយកសម្តីពួកគាត់ទៅសសេរខុសពីពាក្យពិត ធ្វើឲ្យមានការភណ្ឌច្រឡំមកលើពួកគាត់ ថាពួកគាត់ជាអ្នកញុះញង់ ធ្វើឲ្យសង្គមអសន្តិសុខ។

ជាមួយគ្នានេះ លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ ក៏បានចេញសេចក្តីប្រកាសព័ត៌មាន ច្រានចោលចំពោះព័ត៌មានមួយចំនួន ដែលបានផ្សាយធ្វើឲ្យអាប់អោនកិត្តិយសអាជ្ញាធរ ហើយធ្វើឲ្យមហាជនមានការយល់ច្រឡំចំពោះលោក ក្រោយចោទប្រកាន់ថា លោកមិនមើលប្រជាពលរដ្ឋទុកឲ្យពលរដ្ឋវេទនា ហើយវាស់វែងដីពលរដ្ឋលក់ឲ្យក្រុមហ៊ុន។

រដ្ឋបាលស្រុក បានចេញសេចក្តីជូនដំណឹងច្រានចោលនូវព័ត៌មានមិនពិត ដែលធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្មណ៍ ចំពោះក្រុមសារគាត់ ហើយសូមឲ្យអ្នកសារព័ត៌មាន ដែលចុះផ្សាយធ្វើការបំភ្លឺឡើងវិញ ដើម្បីអាជ្ញាធរ និងប្រជាពលរដ្ឋ៕