(ភ្នំពេញ)៖ ក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រ និស្សិតជាច្រើនតែងតែមានបំណងទៅសិក្សាថ្នាក់​អនុបណ្ឌិតនៅសាកលវិទ្យាល័យនានាលើពិភពលោក ជាពិសេសនៅប្រទេសធំៗដូចជា សហរដ្ឋអាមេរិក បារាំង អូស្រ្តាលី ណូវែលសាឡង់ ជាដើម ដោយតម្រូវឱ្យនិស្សិតត្រូវទៅសិក្សាដោយផ្ទាល់នៅប្រទេសទាំងនោះ និងចំណាយថវិការដ៏ច្រើនសន្ធឹកសន្ធាប់។

ចាប់ពីពេលនេះតទៅ វាលែងជាក្តីបារម្ភណ៍ទៀតហើយសម្រាប់និស្សិតដែលចង់រៀនថ្នាក់អនុបណ្ឌិត ស្របតាមស្តង់ដារអាមេរិក​ ដោយគ្រាន់តែសិក្សានៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) នោះពួកគាត់នឹងទទួលបានការអប់រំថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ច​ ដែលប្រកបដោយគុណភាពខ្ពស់ ពិសេសជាងនេះទៅទៀត ពួកគាត់នឹងមិនចាំបាច់ចំណាយប្រាក់កាសច្រើន ឬ ឃ្លាតឆ្ងាយពីក្រុមគ្រួសារឡើយព្រោះពួកគេអាចសិក្សានៅក្នុងប្រទេសកម្ពុជាតែម្តង។

ថ្នាក់អនុបណ្ឌិតនៅ AUPP មានគោលដៅរៀបចំនិស្សិតដែលបញ្ចប់ការសិក្សាឱ្យទទួលបានភាពជោគជ័យក្នុងវិស័យជំនួញទាំងក្នុង និងក្រៅប្រទេស ទាំងក្នុងតំបន់អាស៊ីអាគ្នេយ៍ និង ពិភពលោក ។ ជាមួយនឹងកម្មវិធីសិក្សាស្តង់ដារអាមេរិក និងបង្រៀនដោយសាស្រ្តាចារ្យជនជាតិអាមេរិកាំង និង ប្រទេសលោកខាងលិចដែលមានបទពិសោធយូរឆ្នាំ និស្សិតនឹងអភិវឌ្ឍចំណេះដឹង និង សមត្ថភាពទៅលើយុទ្ធសាស្រ្តគ្រប់គ្រងធុរកិច្ច ភាពជាអ្នកដឹកនាំ និង សហគ្រិនភាព ។

កម្មវិធីសិក្សាត្រូវបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុតក្រោមគណៈកម្មាធិការត្រួតពិនិត្យកម្មវិធីសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ច​ ហើយ​ក៏ជាកម្មវិធីសិក្សាថ្មីដែលត្រូវបានរៀបចំឡើងដោយមានការចូលរួមយ៉ាងសកម្មពីអ្នកជំនាញជាច្រើនរូប រួមមានសាស្ត្រាចារ្យ និស្សិត អតីតនិស្សិត បុគ្គលិក និង អ្នកជំនាញផ្សេងៗ ។

និស្សិតត្រូវការពេលតែមួយឆ្នាំកន្លះប៉ុណ្ណោះដើម្បីបញ្ចប់ថ្នាក់អនុបណ្ឌិតនេះ ។ និស្សិតរៀនមួយសប្តាហ៍បីថ្ងៃគឺ ច័ន្ទ ពុធ សុក្រ ពីម៉ោង ៥៖៣០ ដល់ ៨៖៣០ ល្ងាច។

និស្សិតដែលបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនឹងទទួលបានសញ្ញាប័ត្រដែលទទួលស្គាល់ទូទាំងសាកលលោក ។

ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ចនេះគឺជា ឱកាសដ៏ល្អប្រសើរសម្រាប់និស្សិតដែលចង់បន្តការអប់រំថ្នាក់ឧត្តមសិក្សាប្រកបដោយគុណភាពខ្ពស់ ។ AUPP ទទួលពាក្យចូលរៀនចាប់ពីពេលនេះតទៅ។​ វគ្គថ្មីចូលរៀននៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ទូរសព្ទលេខ៖ ០២៣-៩៩០-០២៣ ឬចូលទៅកាន់គេហទំព័រ៖ www.aupp.edu.kh។