(ភ្នំពេញ)៖ ស្ថានតំណាងពាណិជ្ជកម្មថៃ ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ចាប់ពីថ្ងៃទី ៦-៩ ខែកុម្ភៈ ឆ្នាំ២០២០ មានការរៀបចំពិព័រណ៍ពាណិជ្ជកម្មថៃ «TOP THAI BRANDS 2020» នៅសាលពិព័រណ៍កោះពេជ្រ។

ពិព័រណ៍ពាណិជ្ជកម្មថៃ TOP THAI BRANDS 2020 ជាពិព័រណ៍ពាណិជ្ជកម្មថៃដ៏ធំប្រចាំឆ្នាំ ដែលរៀបចំឡើង១ឆ្នាំម្តងតែប៉ុណ្ណោះ ដោយក្រសួងពាណិជ្ជកម្ម នៃប្រទេសថៃ។

នៅក្នុងពិព័រណ៍នេះ មានទំនិញជាច្រើនប្រភេទ សំរាប់ឲ្យលោកអ្នកធ្វើការជ្រើសរើស ដែលទំនិញទាំងអស់សុទ្ធតែជាទំនិញ ដែលមានគុណភាពល្អ មកពីប្រទេសថៃ និងតំលៃសមរម្យ។ ចំពោះលោកអ្នកដែលមានបំណង ចង់ស្វែងរកដៃគូពាណិជ្ជកម្ម ចែកចាយទំនិញថៃ នឹងមានឱកាសជួបផ្ទាល់ជាមួយម្ចាស់រោងចក្រ ដែលមកពីប្រទេសថៃផងដែរ។

លោកអ្នកអាចអញ្ជើញចូលរួម ទស្សនាពិព័រណ៍ពាណិជ្ជកម្មថៃ TOP THAI BRANDS 2020 បានដោយសេរីចាប់ពីម៉ោង៩ព្រឹករហូតដល់ម៉ោង៩យប់។ មិនតែប៉ុណ្ណោះលោកអ្នក ក៏នឹងបានរីករាយជាមួយការប្រគុំតន្ត្រី ពីសំណាក់តារាចំរៀងល្បីៗ ក្នុងប្រទេសកម្ពុជាជាច្រើនរូប ដើម្បីមកសំដែងជូនទស្សនិជន បានទស្សនាជារៀងរាល់យប់ផងដែរ។ កុំភ្លេចណាជួបគ្នា នៅកោះពេជ្រ ចាប់ពីថ្ងៃទី៦-៩ ខែកុម្ភៈ ឆ្នាំ២០២០! ព័ត៌មានលម្អិតសូមចូលទៅកាន់៖ https://www.facebook.com/Thai-Trade-Center-Phnom-Penh-764600220345617/