(ភ្នំពេញ)៖ realme បានដាក់ប្រកាសនូវទូរស័ព្ទម៉ូឌែលថ្មីជាផ្លូវការ នៅប្រទេសកម្ពុជាហើយ គឺ realme 5i ដែលបានរចនាម៉ូតឡើង ដោយមានពីរជំរើស គឺពណ៌ Forest Green និង Aqua Blue ហើយអ្វីដែលខុសគ្នាជាមួយនឹង realme 5 និង realme 5 pro នោះគឺ realme 5i មិនមាននូវផ្ទៃក្រោយរលោងនោះទេ ដោយមានជាការឌីហ្សាញថ្មី ដែលមានជាសភាពឆ្នូត ដែលងាយស្រួលក្នុងការកាន់ និងមិនមានបន្សល់ស្នាមក្រយៅដៃ នៅលើទូរស័ព្ទនោះឡើយ ដែលបានដាក់លក់ ក្នុងតម្លៃត្រឹមតែ១៦៩ដុល្លារ។

realme 5i បំពាក់មកជាមួយថាមពលថ្ម 5000mAh ដែលអាចទ្រទ្រង់ការសាកថ្មបាន 10W និងអាចទុកបានរហូតដល់ទៅ៣០ថ្ងៃ ដែលមានភាពងាយស្រួល និងជាជម្រើស ដ៏ល្អសម្រាប់អ្នកដែលមិនចូលចិត្តយក Power bankតាមខ្លួន។ វាផ្តល់នូវទំហំផ្ទុកទិន្នន័យដល់ទៅ ៦៤GB ដែលអាចបន្ថែមតាមរយៈ memory microSD រហូតដល់២៥៦GB និងផ្តល់ជាជម្រើសកាន់តែច្រើនសម្រាប់លោកអ្នក។

realme 5i បានបំពាក់កាមេរ៉ាក្រោយ៤គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ១២មេហ្គាភិចស៊ែល អាភិចឈើ f/1.8, ចំណែកឯលែនមួយទៀតនោះគឺ ៨មេហ្គាភិចស៊ែល អាភិចឈើ f/2.25 ដែលជាលែនទូលាយអាចថតរូបភាពបានរហូតដល់១១៨.៩ដឺក្រេ។ មិនត្រឹមតែប៉ុណ្ណោះវាភ្ជាប់មកជាមួយលែនថតរូបបញ្ឈរ ឬ Portrait ២ មេហ្គាភិច ស៊ែល អាភិចឈើ f/2.0 នឹងលែនចុងក្រោយជាលែនម៉ាក្រូសំរាប់ថតរូបជិត២មេហ្គាភិចស៊ែល ថតរូបបានជិតរហូតដល់ ៤សង់ទីម៉ែត ចំណែកឯកាមេរ៉ាមុខមានទំហំ៨ មេហ្គាភិចស៊ែល ទំហំអាភិចឈើគឺ f/2.0។ មិនត្រឹមតែប៉ុណ្ណោះលក្ខណៈពិសេសនៃកាមេរ៉ានេះអាចថតវីដេអូបានដល់កម្រិត 4K 30fps និងវីដេអូមានសកម្មភាពយឺតៗ ឬ Slo-mo បានដល់ ១២០fps ជាមួយនឹងបច្ចេកវិទ្យា Super night mode សម្រាប់ថតពេលយប់ឬទីងងឹត។

ឧបករណ៍ចាប់សញ្ញារបស់ realme 5i ប្រៀបដូចជាត្រីវិស័យ ដែលមានជម្រើសនៃការតភ្ជាប់រួមមាន 4G LTE, ប៊្លូធូស ៥.0, wifi ៨០២.១១ac, និង GPS មិនត្រឹមតែប៉ុណ្ណោះវាភ្ជាប់មកជាមួយ Sensor ការកំណត់ពន្លឺដោយស្វ័យប្រវ័ត្ត, ចាប់សញ្ញានៅជុំវិញខ្លួន, វាស់ល្បឿន, ចាប់សញ្ញាចលនារបស់ស្មាតហ្វូន និងSensor ស្កែនម្រាមដៃដែលអាចផ្ទៀងផ្ទាត់បានត្រឹមត្រូវបំផុត។ វិមាត្រនៃទូរស័ព្ទ realme មានទំហំ ១៦៤,៤ X ៧៥ គុណ ៩.៣មីល្លីម៉ែត្រ ហើយវាមានទំងន់១៩៥ក្រាម។ លក្ខណៈពិសេសនៃ realme 5i ដែលចេញថ្មីនេះគឺមិនសូវ មានភាពខុសគ្នាខ្លាំងនឹង realme 5 នោះទេ ប៉ុន្តែអ្វីដែលប្លែកនោះគឺយើងអាចមានជម្រើសច្រើន ជាមួយ នឹងការឌីសាញថ្មី និងMemoryនៃទូរស័ព្ទ។

realme 5i អាចប្រើបានស៊ីម២ ដំណើរការនៅលើប្រព័ន្ធ Android Pie និង ColorOS ៦.០.១។ ចំណែកឯអេក្រង់មានទំហំធំទូលាយរហូតដល់ ៦.៥អ៊ីញ ប្រភេទ HD + (៧២០ X ១៦០០ភីចសែល) ដែលអាចការពារការជ្រាបចូលទឹកសមាមាត្រ ១២០០:១ និងការពារដោយកញ្ចក់ Gorilla Glass ៣+។ តួរបង្ហាញបានអត្រារហូតដល់ ៨៩% ពីអេក្រងរហូតដល់តួរខ្លួន, ចំណែកកម្លាំងពន្លឺ ៤៨០nits។ ស្មាតហ្វូនrealme ថ្មីនេះភ្ជាប់ជាមួយបន្ទះឈីប octa-core Qualcomm Snapdragon ៦៦៥ SoC និងRAM ៤GB ។

សូមបញ្ជាក់ថា realme គឺជាម៉ាកដែលបានផ្តាច់ចេញពីក្រុមហ៊ុន OPPO ដែល realem ទើបតែបានបង្កើតមិនដល់រយៈពេល២ឆ្នាំផង ក៏បានជាប់ក្នុងចំណាត់ថ្នាក់ទី៧ ទូទាំងពិភពលោក ហើយក៏បានចូលមកដល់ទីផ្សារប្រទេសកម្ពុជា នៅខែតុលា ឆ្នាំ២០១៩ និងមានសកម្មភាពថ្មីៗជាច្រើន realme បានប្រកាសជាបន្តបន្ទាប់នូវទូរស័ព្ទ 5 series និងទូរស័ព្ទ realme X2 Pro។ ក្នុងនោះផងដែរទូរស័ព្ទ 5 series ទទួលបានការចាប់អារម្មណ៌យ៉ាងខ្លាំង និងមានចំនួនលក់រហូតដល់ទៅ៦លានគ្រឿងជុំវិញពិភពលោក។

ចាប់តាំងពី realme បានចូលមកក្នុងទីផ្សារប្រទេសកម្ពុជាមក realme បានចូលរួមសកម្មភាពជាច្រើនជាមួយយុវវ័យ។ ដោយក្នុងកំឡុងខែមករានេះrealme បានប្រកាសសហការជាមួយsmart Axiata នៅក្នុងការប្រកួត PUBG ។ ទន្ទឹមនឹងនេះ realme ក៏បានប្រកាសជាផ្លូវការថាលោក G-Devith និង លោក Lay Bunleng បានចូលជាសមាជិកនៃគ្រួសារ realme ផងដែរ។ នេះបើតាមការបញ្ជាក់ឱ្យដឹងតំណាងទីផ្សាររបស់ក្រុមហ៊ុនស្មាតហ្វូនrealme នៅក្នុងកម្មវិធី MEDIA TASTING នៅរសៀលថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០២០នេះ ដោយកម្មវិធីនេះក៏មានការចូលរួមពី KOLល្បីៗ ជាច្រើនរូបរួមមាន៖ លោក Ream Angkor លោក Heng Veasna Bong Beemedia និងតារាជាច្រើនរូបទៀតផងដែរ៕