(ភ្នំ​ពេញ)៖ គ្រឹះ​ស្ថាន​មីក្រូ​​ហិរញ្ញ​វត្ថុការ​ខ្ចី​ប្រាក់អម្រឹត បញ្ជាក់ថា ការ​ខ្ចី​ប្រាក់ គឺ​ជា​​ផ្នែក​មួយ​ដ៏សំខាន់ នៃ​សេដ្ឋ​កិច្ច​​ពិភព​លោក ក៏ដូចជា​នៅ​ក្នុងបណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​​មួយចំនួន ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ប្រទេសកម្ពុជាផងដែរ, ការ​​ខ្ចី​ប្រាក់​​ដោយ​សហ​គ្រាស​ខ្នាត​តូច មធ្យម និង​ធំ មានតួនាទី​សំខាន់​​ក្នុង​ការ​ជំ​រុញ ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ចជាតិ និង​ប្រទេស​ជាតិទាំងមូល​។

អ្នកខ្ចីប្រាក់ដែលបានយល់ច្បាស់អំពីលក្ខខណ្ឌកម្ចី និងមានផែនការច្បាស់លាស់ពីប្រាក់កម្ចីដែលទទួលបាន ជាមួយនឹង​អ្នក​ផ្តល់​កម្ចី​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ ដែលវិភាគ​យ៉ាង​ប្រុង​ប្រយ័ត្ន​​លើ​គម្រោង​អាជីវ​កម្ម និង​សមត្ថ​ភាព​នៃ​ការ​បង់​ប្រាក់​សង​ត្រឡប់របស់​អ្នក​​ខ្ចី គឺជាកត្តាជោគជ័យដែលធ្វើ​ឲ្យ​​ពល​រដ្ឋ​រាប់​​​លាន​នាក់​ទូ​ទាំង​ពិភព​លោក អាចមានលទ្ធភាពបង្កើត​​​អាជី​វកម្ម​ និង​ធ្វើ​ឲ្យ​​​អាជី​វកម្ម​របស់​ខ្លួន​រីក​ចម្រើន បង្កើត​​​ការ​ងារ​ ដើម្បីចូលរួមចំណែក​​អភិវឌ្ឍ​សហ​គមន៍ និងសេដ្ឋកិច្ច​ប្រទេស​របស់​ពួក​គេ​។

សម្រាប់កម្ពុជាក៏ដូចជាក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួន សេវាឥណទានពីគ្រឹះស្ថាន​មីក្រូ​​ហិរញ្ញ​វត្ថុ បាន​​ដើរ​តួ​នាទីយ៉ាង​​សំខាន់​ ក្នុង​ការផ្តល់លទ្ធភាពឲ្យប្រជាពលរដ្ឋដែលមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលបានសេវាហិរញ្ញវត្ថុ ឲ្យអាចទទួលបានសេវាហិរញ្ញវត្ថុពីធនាគារ ឬ ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ ។​​

​​គ្រឹះ​ស្ថាន​មីក្រូ​​ហិរញ្ញ​វត្ថុ​ ត្រូវមានប្រតិបត្តិការប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយអនុវត្តន៍យ៉ាងយកចិត្តទុកដាក់បំផុតទៅតាមគោលការណ៍ទំនួលខុសត្រូវសង្គម ​ជូនដល់អតិថិជនជាពិសេស នៅក្នុង​សហគមន៍​ដែលប្រជាពលរដ្ឋ មានការយល់ដឹងតិចតួច លើផែ្នកហិរញ្ញវត្ថុ និងក្នុងស្ថានភាពដែល អាជី​វ​កម្ម​ខ្នាត​តូច​លក្ខណៈ​គ្រួ​សារ​មានភាពប្រឈមខ្ពស់​នឹងបញ្ហា​ការធ្លាក់ចុះ នៃសេដ្ឋ​កិច្ច ឬ​​បញ្ហាផ្សេងៗ ទាំងអស់នេះបានធ្វើឲ្យ​វិស័យ​​មីក្រូ​ហិរញ្ញ​វត្ថុ​ទាំងមូល បានចាប់ផ្តើមលើកកម្ពស់ និង​ដាក់គោលការណ៍ការពារអតិថិជន ជាគោលការណ៍អាទិភាពនៅក្នុងប្រតិបត្តិការបស់ខ្លួន។ ​​គោល​ការណ៍​ការ​ពារ​អតិ​ថិ​ជនពី Smart Campaign កំណត់នូវគោលការណ៍គ្រឹះសំខាន់ចំនួន៧ ក្នុងនោះរួមមាន៖

១៖ ការបង្កើត និងបែង​ចែក​​ផលិត​ផល​ឲ្យ​បានត្រឹមត្រូវនិង ​សម​រម្យ
២៖ ការទប់ស្កាត់បំណុលវណ្ឌករ
៣៖ តម្លា​ភាព
៤៖ ការ​កំណត់​តម្លៃ​​ផលិតផលឲ្យបានសមរម្យ
៥៖ ការគោរពអតិថិជន និងការពារដោយយុត្តិធម៌ ការការពារព័ត៌មានរបស់អតិថិជន ​យន្ត​ការសម្រាប់ដោះស្រាយបណ្តឹង​
៦៖ នៅ​​​ពេល​ដែល​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​​អនុ​ម័ត និង​អនុ​វត្តទៅតាមគោល​​ការ​ណ៍ទាំង​នេះ ធ្វើឲ្យការផ្តល់សេវាឥណទានជូនអតិថិជន ​ក្លាយ​ជា​កម្លាំង​​​វិជ្ជ​មាន​​មួយ ដែល​អាច​ជួយ​ឲ្យ​ប្រទេសកំពុងអភិវឌ្ឍ អាចបើក​ឱកាស​ថ្មី​ៗ​ជាច្រើន​សម្រាប់​​ឲ្យ​ពល​​រដ្ឋរបស់ខ្លួន ​​​មានលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុដែលមានសុវត្ថិភាព និងការទទួលខុសត្រូវខ្ពស់ ដែលពួកគេមិនធ្លាប់ទទួលបាន​។
៧៖ នៅកម្ពុជា មានគ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ចំនួន៨ ដែល​ទទួលបាន​វិញ្ញា​បន​បត្រស្តី​ពីការការពារអតិថិជន ពី Smart Campaign។ តួ​លេខ​​នេះមានចំនួនច្រើនជាងគេ បើប្រៀបធៀបទៅប្រទេសជាច្រើនទៀតនៅ​ក្នុង​ពិភព​លោក​ ដែលធ្វើឲ្យ​ប្រជាជនកម្ពុជាអាចមាន​ឱកាសច្រើនទទួលបានសេវាហិរញ្ញវត្ថុពីស្ថាប័នហិរញ្ញវត្ថុដែលអាច​​ជឿ​ទុក​ចិត្ត និងគោរព ការពារអតិថិជនពីហានិភ័យ និងគ្រោះថ្នាក់នានាលើផ្នែកឥណទាន​បាន។

លោក ​មួន រ៉ាប់ កសិករ​ដាំ​ដំឡូង​មី វ័យ​៤៩​ឆ្នាំម្នាក់ រស់នៅ​ឃុំ​ភ្នំ​ស្រុក ខេត្ត​បន្ទាយ​មាន​ជ័យ គឺ​ជា​អតិ​ថិ​ជន ស្ថាប័នមីក្រូហិរញ្ញវត្ថុអម្រឹតមួយរូប ដែលបាន​​ទទួល​ភាពជោគ​ជ័យ​ពី​កម្ចី​ដែលលោកទទួលបានពីអម្រឹត។
គាត់​​បាន​ស្នើ​សុំ​​កម្ចីច្រើនបំផុត​​ជាលើក​ដំបូង ចំនួន ១លាន​រៀល នៅក្នុង​ឆ្នាំ​​២០១៤ ក្នុង​នាម​ជា​សមា​ជិក​ម្នាក់​នៃ​​​ឥណ​ទាន​ក្រុមធានា (Solidarity Credit)​, ​​គាត់​បានយកប្រាក់កម្ចីនោះទៅ​​​វិនិយោគ​លើ​ចម្ការ​ដំឡូង​មី​របស់​គាត់​។

លោក​រ៉ាប់ បាន​ឱ្យដឹងថា៖ «នៅ​មុនផ្តល់​កម្ចី​មកឲ្យ​ខ្ញុំ បុគ្គ​លិក​​អម្រឹត តែង​តែ​ពន្យល់​ពី​លក្ខខណ្ឌ​កម្ចី​យ៉ាង​​លម្អិត ច្បាស់លាស់ និង​របៀប​បង់​ប្រាក់ត្រឡប់ទៅស្ថាប័នវិញ។ ខ្ញុំក៏បានទទួលនូវការណែនាំពីវិធីសាស្រ្តល្អៗក្នុងការរៀបចំធ្វើ​ផែន​ការ​​អាជី​វកម្មរបស់ខ្ញុំ​។ មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់​ពី​​ ​​ទទួល​បាន​កម្ចី​ដំណាក់​កាល​ទី​១ហើយ ខ្ញុំក៏ត្រូវបាន​អញ្ជើញ​ឲ្យ​​​ចូលរួមកម្មវិធី​អប់​រំ​​ចំណេះ​ដឹងផ្នែក​ហិរញ្ញ​វត្ថុ​​​រដែលរៀបចំដោយអម្រឹត​»​។

លោក​រ៉ាប់ បាន​ប្រាប់​បន្ត​ថា៖ «រហូតដល់ឆ្នាំ ២០១៧ ​ជី​វ​ភាព​​របស់​ខ្ញុំ​មានការរីកចម្រើនគួរកត់សំគាល់, ខ្ញុំបាន​​​ចូលរួម​​​សិក្ខា​សាលាស្តីពីការ​ដាំ​ដំឡូង​មី ការប្រើប្រាស់​ជី ​និងបច្ចេក​ទេស​ថ្មី​ៗក្នុងការដាំដុះ​ ដើម្បីទទួលបានទិន្នផលខ្ពស់​​ ខ្ញុំបានយកបច្ចេក​ទេស​ថ្មី​ៗ និងចំណេះដឹង ដែលទទួលបាន មកអនុវត្តន៍ជាក់ស្តែង។ លុះនៅឆ្នាំបន្ទាប់ ខ្ញុំក៏ទទួលបានទិន្នផលខ្ពស់ជាងឆ្នាំមុនៗ ពី៤០% ទៅ៥០% ពីចំការដំឡូវមីរបស់ខ្ញុំ និង ចំណេញប្រាក់ជាង៣៧៥ ដុល្លារ ក្នុង​ដី​១​ហិកតា​​ ដូចការរំពឹងទុកនៅពេលដែលខ្ញុំចាប់ផ្តើមដាំដំឡូងមីដំបូង។​ ករណីលោក​រ៉ាប់ គឺជាភាពជោគជ័យមួយដែលកើតចេញពីអនុវត្តន៍នូវ​​គោល​ការណ៍​ការ​ពារ​អតិ​ថិ​ជន​​ដែលបញ្ជាក់ពី Smart Campaign ។​

​​អម្រឹតបានគោរពគោលការណ៍សំខាន់ៗដែលកំណត់ក្នុងគោលការណ៍ការពារអតិថិជន ក្នុងនោះរួមមាន «តម្លា​ភាព» នៅពេលដែលមន្ត្រីឥណទាន​​អម្រឹត បានពន្យល់​ លោក​រ៉ាប់ យ៉ាងលម្អិតអំពី​លក្ខខណ្ឌផ្សេង​ៗ​នៃ​កម្ចី និង វិធី​​បង់​សងត្រឡប់មក​វិញ ។ម្យ៉ាងវិញទៀត ការចូល​រួម​ក្នុង​សិក្ខា​​សា​លា​ ស្ដីពី​​ចំណេះ​ដឹង​ហិរញ្ញ​វត្ថុ និងបច្ចេក​ទេស​​កសិកម្ម ក៏បានបង្ហាញយ៉ាងច្បាស់ពីការអនុវត្តន៍ ការគោរពអតិថិជន និងការពារដោយយុត្តិធម៌។

អម្រឹតបានកំណត់ចំនួនប្រាក់កម្ចីច្រើនបំផុតចំនួន ១លានរៀល ក្នុង​​ដំណាក់​កាល​ទី​១ ​​​​​​របស់​លោក​រ៉ាប់ នេះបញ្ជាក់ឲ្យឃើញថា អម្រឹតបានចូលរួមចំណែក «​ទប់ស្កាត់អតិថិជនកុំឲ្យធ្លាក់ក្នុងបំណុលវណ្ឌករ»។ នៅកម្ពុជា ប្រជាពលរដ្ឋគួរ​តែស្វែងរកស្ថាប័នហិរញ្ញវត្ថុណាដែលផ្តល់សេវាឥណទានប្រកប​ដោយទំនួលខុសត្រូវខ្ពស់ និងបានការពារអតិថិជនពីហានិភ័យ និងគ្រោះថ្នាក់នានាលើផ្នែកឥណទាន ស្របតាមគោលការណ៍អន្តរជាតិស្តីពីការការពារអតិថិជនដែលហាត់កាត់ជាភាសាអង់គ្លេសថា CPP​​ (Client Protection Principles) ដើម្បីធានាថា ប្រាក់កម្ចីរបស់ពួកគេនឹងធ្វើឲ្យជីវភាពរីកចម្រើន និងអាចការពារស្ថានភាពហិរញ្ញ​វត្ថុ​​ទៅថ្ងៃអនាគតប្រកបដោយ​សុវត្ថិ​ភាព​៕