(ភ្នំពេញ)៖ ទឹកក្រូចអាយស៍កូឡា ដែលជាភេសជ្ជៈកំពុងទទួលបានការពេញនិយមច្រើនក្នុងស្រទាប់យុវវ័យនាពេលបច្ចុប្បន្ននេះ បានជ្រើសរើសក្រុមតូច Small World Small Band ជាទូតសុឆន្ទៈផ្លូវការតំណាងភេសជ្ជៈរបស់ខ្លួនចាប់ពីពេលនេះតទៅហើយ។

តារាចម្រៀងវ័យក្មេង សម្លេងពិរោះបែបមនោសញ្ចេតនា លោក ម៉ម ពេជ្ជរិទ្ធ បានបង្ហាញពី អារម្មណ៍ផ្ទាល់ខ្លួនថា៖ «ខ្ញុំពិតជាសប្បាយរីករាយ និងមានមោទកភាពណាស់ដែលក្រុមតូច របស់ពួកខ្ញុំត្រូវបានផ្តល់កិត្តយស និងទំនុកចិត្ត ដើម្បីធ្វើការផ្សព្វផ្សាយណែនាំពីរសជាតិ ដ៏ផ្អែមឆ្ងាញ់ និងផលិតឡើងដោយបច្ចេកវិទ្យាអាល្លឺម៉ង់ គ្រឿងផ្សំពីសហរដ្ឋអាមេរិករបស់ទឹកក្រូចអាយស៍កូឡាទៅដល់ពលរដ្ឋកម្ពុជា ជាពិសេសដល់យុវវ័យ ដែលចូលចិត្តភាពសប្បាយរីករាយជាមួយតន្ត្រីរបស់ពួកយើងតែម្តងហើយរូបខ្ញុំផ្ទាល់ ខ្ញុំចូលចិត្តញុំាអាយស៍កូឡាជាប្រចាំរាល់ពេលអាហាររបស់ខ្ញុំ»

រីឯតារាចម្រៀងស្រីមានក្តីស្រមៃខ្ពស់ក្នុងក្រុមនេះដែរកញ្ញា កេសរ ក៏បានលើកឡើងនូវការស្រមើស្រមៃមួយប្រកបដោយទឹកមុខសប្បាយរីករាយផងដែរថា៖ «សាកស្រមៃមើល បើបងប្អូនទាំងអស់គ្នាស្តាប់ចម្រៀងមនោសញ្ចេតនាអន្លង់អន្លោច ឬក៏កន្រ្តាក់អារម្មណ៍ពីក្រុមតូចបណ្តើរ ហើយមានទឹកក្រូចអាយស៍កូឡាដ៏ត្រជាក់នៅក្នុងដៃក្រេបបណ្តើរ ហ៊ោបណ្តើរ លើកកំប៉ុងគ្រវីចុះឡើង ជាមួយចង្វាក់ភ្លេងរបស់យើង តើវាមិនកាន់តែសប្បាយរីករាយខ្លាំងឡើងទេឬយ៉ាងណា»?

លោកស្រី គង់ កុសល នាយិការទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ «យើងសប្បាយចិត្តណាស់ដែលក្រុមតូច Small World Small Band ចូលចិត្តរសជាតិទឹកក្រូច ដែលផលិតឡើងអនុលោមទៅតាមស្តង់ដារអន្តរជាតិ ហើយថែមទាំងស្ម័គ្រចិត្តណែនាំភេសជ្ជៈ ដែលមានទាំងគុណភាព និងរសជាតិផ្អែមឆ្ញាញ់នេះទៅពលរដ្ឋកម្ពុជា និងអ្នកគាំទ្ររបស់ខ្លួនថែមទៀត»

លោកស្រីសង្ឃឹមផងដែរថា កិច្ចសហការរវាងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាមួយក្រុមតូច Small World Small Band នឹងនាំមកនូវភាពសប្បាយរីករាយកាន់តែច្រើនថែមទៀតដល់អ្នកគាំទ្រ របស់ពួកគេក៏ដូចជាអ្នកនិយមពិសាទឹកក្រូចអាយស៍ផងដែរ។

គួរបញ្ជាក់ថា ក្រុមតូច Small World Small Band គឺជាក្រុមតារាចម្រៀង original ដែលមាន កេរ្តិ៍ឈ្មោះបោះសម្លេងខ្លាំងក្នុងស្រទាប់យុវវ័យហើយបទចម្រៀងដែលល្បីៗរបស់ពួកគេរួមមានដូចជា “ចាប៉ីបុណ្យភូមិ” “ឆ្ងាយ” “ចង់ក្បែរ” “ជិត” “ស្នាមថើបដំបូង” “បើអាច” “រង់ចាំ” “កុំខឹង…”។