(ភ្នំពេញ)៖ ហាងលក់សម្ភារសម្រាប់​ដំណើ​កម្សាន្ដថ្មី​ ​«ដែល​មាន​ផលិត​ផល​សម្បូរ​បែប» ​​នៅ​រាជ​ធានី​ភ្នំ​ពេញ ក្រុង​សៀម​រាប និង​ក្រុង​​ព្រះ​សីហ​នុ នឹងជួយឲ្យ​អ្នកទេសចរណ៍កម្ពុជា អាចរៀបចំផែនការដំណើរកម្សាន្ដរបស់ខ្លួន បានកាន់​តែ​ងាយ​ស្រួល តាមរយៈ​ការ​ផ្តល់​​​ជូន​នូវ​ផលិត​ផល​​ជាច្រើនម៉ាកដ៏សម្បូរបែបដែលមាន​​គុណ​ភាព​ខ្ពស់ដូច​ជា Lojel និង Victorinox ស្ថិត​ក្រោម​ដំបូលហាង​​តែមួយ​។

Travel Hub ដែល​មាន​ហាង​ចំនួន​២​​ទី​តាំង​រួច​ជាស្រេច​នៅ​​រាជ​ធានី​ភ្នំពេញ នា​​ផ្សារ​ទំនើប​អ៊ី​អន ភ្នំ​ពេញ និង​អ៊ី​អន សែន​សុខ នឹង​​ចាប់​ផ្តើម​​បើក​សាខាថ្មីៗ​របស់​ខ្លួន​នា​ពេល​ឆាប់​ៗ​នេះ នៅ​ក្រុង​សៀម​រាប និង​ក្រុង​ព្រះ​សីហ​នុ ដើម្បីជា​ផ្នែក​មួយនៃ​ការពង្រីកសាខា​​ទូ​ទាំង​ប្រទេសរបស់ខ្លួន ដែលនឹងមានហាងចំនួន​៩សាខា នៅ​ត្រឹម​ចុង​ឆ្នាំ​នេះ​​។

ហាង Central Mall ដែលស្ថិតនៅ​ក្បែរ​ផ្សារ​ធំ​ថ្មី ក៏​​នឹង​ត្រូវ​ប្តូរ​ឈ្មោះ​ទៅ​ជា​ហាង​ Travel Hub មួយ​ផងដែរ ដើម្បី​បង្កើត​ឲ្យ​មាន​បណ្តាញ​ហាង​ទូ​ទាំង​ទី​ក្រុង ​ដែល​លក់​​ផលិត​​ផល​​ប្រកប​ដោយ​គុណ​ភាព​ខ្ពស់​ ដូច​​ជា វ៉ា​លី សម្ភារ​ផ្សេង​ៗ​សម្រាប់​ធ្វើ​ដំណើរ និង​សម្លៀក​បំពាក់​​​សម្រាប់​ការ​ធ្វើ​​ដំណើរ​ទៅ​ក្រៅ​ទី​ក្រុង ជា​ដើម​​។

Travel Hub ជាកម្ម​សិទ្ធិ​របស់​ក្រុម​ហ៊ុន Campore Group ហើយលោក David Ghani ប្រធានក្រុម​ហ៊ុន​នេះ បាន​បញ្ជាក់​ថា៖ «ចំណុច​ដែល​ធ្វើ​ឲ្យ​ Travel Hub មាន​លក្ខណៈ​ពិសេស​ជាង​គេនោះ​ គឺការដែលយើងផ្ដល់ជូនអតិថិជននូវ​ផលិត​ផល ​​ម៉ាក​យីហោ​ល្បី​ៗ ដែលមានគុណ​ភាពខ្ពស់ជាច្រើនជម្រើស ក៏ដូច​ជាការផ្ដល់ជូនពួកគាត់ នូវ​អ្នក​ឯក​ទេស​ដែលអាចជួយផ្ដល់យោបល់ជូនដល់​អ្នក​ដំណើរ​​ដ៏​ឆ្លាត​វៃ​របស់​កម្ពុជា ដែល​ស្វែង​រក​​ផលិត​​ផល​ធ្វើ​ដំណើរ​ដែល​ពួក​​គាត់​អាច​ជឿ​ទុក​ចិត្ត​បាន​»​។

លោក David Ghani បាន​ប្រាប់​បន្ត​ថា៖ «មនុស្សភាគច្រើន តែងមានអារម្មណ៍រំភើបខ្លាំង នៅពេលដែលពួកគាត់រ​​រៀប​ចំ​ផែន​ការដំណើរកម្សាន្ដរបស់គាត់។ ​នោះ​​ហើយគឺ​ជា​មូល​ហេតុ​ដែល Travel Hub ដាក់​ពាក្យ​ស្លោក​ថា «កន្លែង​ដែល​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ចាប់​ផ្តើម​»​។ សូម្បី​តែ​​នៅមុន​ពេលដែល​​អ្នក​ចេញ​ដំណើរ Travel Hub នឹង​ផ្តល់​ដំបូន្មាន​ និង​សេវា​ល្អ​ៗបំផុត​ជា​ច្រើន ពីហាងដ៏ចំណានរបស់យើង ដែលមានលក់​នូវ​ផលិត​​ផល​ធ្វើ​ដំណើរ​​ដ៏​មាន​ប្រជា​ប្រិយ​ភាព​បំផុត និង​​មាន​យី​ហោ​​ល្បី​ៗ​ដ៏​គួរ​ឲ្យ​ទុកចិត្ត​ជា​ច្រើន ទូ​ទាំង​​ពិភព​លោក​»​។

យីហោ​ល្បី​ៗ​ជាច្រើន​ដែល​ហាង Travel Hub កំពុង​តែ​លក់​នា​ពេល​​បច្ចុប្បន្ន រួម​មាន វ៉ា​លី​ មក​ពី​ក្រុមហ៊ុន The North Face, Lojel, Victorinox, Wenger, Hideo Wakamatsu និង PacSafe​។ សម្ភារៈបន្ទាប់​បន្សំ​ជាច្រើន​ដែល​ផ្តល់​ជូន​នៅហាង Travel Hub រួម​មាន ឧបករណ៍​ភ្ជាប់​បណ្តាញ (Adaptor) ខ្នើយ​ធ្វើ​ដំណើរ ឧប​ករណ៍​​ចល័ត និង​​កាបូប​ជាច្រើន​​​ប្រភេទ​មក​ពី​យីហោ​ល្បី​ៗ​ជាច្រើន ដូច​ជា Travel Blue, Cabeau, Be Relax និង Lexingham​។ ជា​មួយ​គ្នា​នេះ ហាង​ក៏មាន​​លក់​​សម្លៀក​បំពាក់​សម្រាប់​ការ​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ពី​ទីក្រុង​​ពី​ក្រុមហ៊ុន 5.11 ផង​ដែរ ដែលសាកសមសម្រាប់អ្ន​កដែល​ចូល​​ចិត្ត​ផ្សង​ព្រេង​។

លោក David Ghani បាន​បញ្ជាក់​ថា៖ «Travel Hub មានគោលបំណងចង់ផ្តល់​ឲ្យ​អតិ​ថិ​ជន​របស់​យើង​​ជា​មួយ​នឹង​សម្លៀក​បំពាក់ សម្ភារ​បន្ទាប់បន្សំ កាបូប និង​វ៉ាលី ដែល​អាច​ជឿទុក​ចិត្ត​​បាន​បំផុត ជា​ពិសេស​រាល់​សម្ភារទាំង​អស់​ ដែល​អ្នក​ដំណើរ​ម្នាក់​អាច​នឹង​ត្រូវ​ការ​ដើម្បី​​​​បន្ត​ធ្វើ​ដំណើរ​​កម្សាន្ត​ ទិញ​ឥវ៉ាន់ ទៅ​កាន់​ទីក្រុង​បាង​កក ឬ​​សម្រាប់​​ការ​សម្រាក​វិស្ស​ម​កាល​​បែប​​ផ្សង​ព្រេង​ជាង​នេះ នៅ​​តាម​ជួរ​ភ្នំ​ក្រវាញ ក៏បាន។ ជម្រើស​វ៉ា​លី​ដ៏​សម្បូរ​បែប ​នៅ​ហាង Travel Hub ផ្តល់​​ជូន​ជា​មួយ​នឹង​ការ​​ធា​នា​លើ​គុណ​ភាព​​ផលិត​​ផល​រហូត​ដល់​រយៈ​ពេល​១០​ឆ្នាំ ដើម្បី​ផ្តល់ជំនឿទុកចិត្ត​ទៅកាន់​អតិ​ថិ​ជន​របស់​យើង​»​។

ហាង​​ Travel Hub ​នៅ​ខេត្ត​សៀម​រាប ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​បើក​ជាផ្លូវ​ការ​នៅ​ពាក់​កណ្តាល​ខែ​​កុម្ភៈ ខណៈ​ដែល​សា​ខា​នៅ​​ក្រុង​ព្រះ​សីហ​នុ ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​​បើក​​ដំណើរ​ការ​នៅ​ដើម​ខែមីនា​។ លោក Ghani បាន​ឲ្យ​ដឹង​ថា ទី​តាំង​​របស់​សា​ខា​ថ្មី​ទាំង​នេះ ក៏​នឹង​​ឆ្លើយ​តប​ទៅនឹង​​​ការ​កើន​ឡើង​របស់​ភ្ញៀវ​ទេស​ចរណ៍​បរទេស​ដែល​មក​ទស្ស​ន​កិច្ច​នៅ​កម្ពុជាផងដែរ រួម​ជាមួយ​នឹង​ការ​ផ្តល់​​ជូន​តម្លៃដ៏​ប្រកួត​ប្រជែង​ បើ​ធៀប​ទៅនឹង​​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់ និង​​ការ​ជឿជាក់​​សម្រាប់​​​អតិ​ថិ​ជន​ ទៅ​លើ​​ការ​ទិញ​​ផលិត​​ផល​ពិត​មិន​ក្លែង​ក្លាយ ពី​ហាង​លក់​រាយ​ប្រកប​​ដោយ​កេរិ៍ត​​ឈ្មោះ​មួយ​។

ស្រប​ពេលដែល​ប្រាក់​ចំណូល​​របស់​​ប្រជា​ជន​កម្ពុជា មាន​ការ​កើន​ឡើង តម្រូវ​ការ​នៃ​ការ​ធ្វើ​ដំណើរ​ក៏​​កើន​ឡើង​ផងដែរ ខណៈ​ដែល​កំណើន​​អ្នកធ្វើ​ដំណើរ​​ទៅ​ក្រៅ​ប្រទេស កើន​ឡើង​ប្រមាណ​ជា ១៥% ក្នុង​​១​ឆ្នាំ ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ចុងក្រោយ​នេះ ហើយជា​មួយគ្នា​នេះ ​​វិស័យ​ទេស​ចរណ៍​ក្នុង​ស្រុក​ក៏​​កើន​ឡើង​ឥត​ឈប់​ឈរ​ផងដែរ​។ នេះ​​យោង​ទៅ​តាម​​ស្ថិតិ​​របស់​ក្រសួង​ទេសចរណ៍​​៕