(ភ្នំពេញ)៖ ថាឡូយគឺឡូយហើយ...! អ្វីដែលអតិថិជនកំពុងរងចាំយ៉ាងអន្ទះសារបានមកដល់កម្ពុជាហើយ គឺវត្តមានស្មាតហ្វូនជំនាន់ថ្មីរបស់ Galaxy A ស៊េរី A51 និង A71។

អ្វីដែលអមមកជាមួយនឹងរូបរាង មុខមាត់ និងចំណុះពិសេសជាច្រើន ហើយអ្វីដែលកាន់តែអស្ចារ្យបន្ថែមទៀតនោះ គឺរាល់ការជាវម៉ូឌែលណាមួយក្នុងចំណោមម៉ូឌែលទាំងពីរនេះ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ អតិថិជនទាំងអស់នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ និងដំណើរកម្សាន្តទៅប្រទេសកូរ៉េ ដើម្បីទស្សនាការប្រគុំតន្ត្រី K-POP ដោយផ្ទាល់។

ការចាប់រង្វាន់នេះនឹងធ្វើការផ្សាយផ្ទាល់ (Live) លើទំព័រ Facebook ផ្លូវការរបស់ក្រុមហ៊ុន សាមសុងរៀងរាល់សប្តាហ៍ (រយៈពេល៥សប្តាហ៍) ដោយរង្វាន់សរុប ចំនួន៣០រង្វាន់។

គួរបញ្ជាក់ផងដែរថា សម្រាប់រង្វាន់ដែលក្រុមហ៊ុននឹងធ្វើការផ្តល់ជូនប្រចាំសប្តាហ៍រួមមាន៖

១៖ការឈ្នះដំណើរកម្សាន្តទៅប្រទេសកូរ៉េ ដើម្បីទស្សនាការប្រគុំតន្ត្រី K-POP ដោយផ្ទាល់ ចំនួន១រង្វាន់
២៖បាសបំពងសំឡេង(Hoco Speaker ) ចំនួន២រង្វាន់
៣៖ដបទឹករក្សាសីតុណ្ហភាពដ៏ស្រស់ស្អាត( Vacuum Flash) ចំនួន៣រង្វាន់

ខាងក្រោមនេះ គឺជាលក្ខខណ្ឌនៃការចូលរួម៖
១៖ សម្រាប់អតិថិជនដែលបានជាវស្មាតហ្វូន Galaxy A51 ឬ A71 ដែលនាំចូលស្របច្បាប់សម្រាប់ប្រទេសកម្ពុជា ចាប់ពីថ្ងៃចាប់ផ្តើមលក់ រហូតដល់ថ្ងៃ 05 មេសា 2020
២៖ អតិថិជនតម្រូវឱ្យបំពេញ ឈ្មោះ អាយុ លេខទូរសព្ទ័ ថ្ងៃខែទិញទូរស័ព្ទ និងលេខIMEI តាមរយៈ Link http://bit.ly/GalaxyABlackPinkPromo2020
៣៖ ពេលឈ្នះរង្វាន់ត្រូវរក្សា ឬបង្ហាញទូរស័ព្ទដែលបានទិញនោះជាមួយនឹងបណ្ណធានា
៤៖ អ្នកឈ្នះរង្វាន់ធំត្រូវមានលិខិតឆ្លងដែនដែលមានសុពលភាព
៥៖ កញ្ចប់នៃការធ្វើដំណើររួមមាន សំបុត្រយន្តហោះទៅមក + ការស្នាក់នៅ + ការធ្វើដំណើរទៅកម្មវិធី + អាហារជាបន្ទុកចំណាយរបស់សាមសុង!
៦៖ អ្នកឈ្នះរង្វាន់ធំក្នុងករណីអ្នកឈ្នះនៅតាមបណ្តាខេត្ត ថ្លៃធ្វើដំណើរមកភ្នំពេញ, ការស្នាក់នៅ និងអាហារជាបន្ទុកចំណាយផ្ទាល់ខ្លួន!
៧៖ រង្វាន់ទាំងអស់មិនអាចប្តូរជាសាច់ប្រាក់បានទេ!
៨៖ ក្រុមហ៊ុននឹងទាក់ទងទៅ កាន់អ្នកឈ្នះរង្វាន់ដើម្បីរៀបចំបែបបទធ្វើដំណើរ
៩៖ ការចាប់រង្វាន់នឹងធ្វើការផ្សាយផ្ទាល់ (LIVE) នៅលើទំព័រ Samsung Facebook!
១០៖ រក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌចាប់ឆ្នោតដោយពុំបាច់ជូនដំណឹងជាមុន
*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

ក្រៅពីកម្មវិធីប្រូម៉ូសិនដ៏អស្ចារ្យនេះ យើងងាកមកមើលលក្ខណៈពិសេសៗរបស់ Samsung Galaxy A51 និង A71 ដែលអតិថិជនភាគច្រើនចង់ដឹងនោះគឺផ្តោតទៅលើ៖ រូបរាង, ទំហំ, ប្រភេទកញ្ចក់អេក្រង់, ថ្ម, គុណភាពកាមេរ៉ា, ទំហំផ្ទុក, និងជាពិសេសនោះគឺតម្លៃតែម្តង!

*ចំណុចអស្ចារ្យ Samsung Galaxy A71៖ អេក្រង់៖ 6.7” FHD+ (1080 x 2400) Super AMOLED, Infinity-O Display, កាមេរ៉ាក្រោយ 4គ្រាប់ 64 MP AF (F1.8), 12 MP (Ultra-Wide, F2.2), 5 MP (Macro) FF (F2.4), 5 MP FF (F2.2), កាមេរ៉ាមុខ 32 MP FF (f2.), ទម្ងន់179g, ខ្នាត (163.5 x 75.9 x 7.9 mm), រ៉េម 8GB, មេម៉ូរី 128GB អាចបន្ថែក្រៅបានរហូតដល់ 512 GB។

សម្រាប់រន្ធដាក់ស៊ីម៖ ដាក់ស៊ីមកាតបាន 2, ថាមពលថ្ម៖ 4,500 mAh (25W Fast charging), ប្រព័ន្ធដំណើរការ៖ Qualcomm SDM 730 (Dual 2.2 GHz + Hexa 1.8GHz) បច្ចេកវិទ្យាដោះសោរ៖ ស្កេនខ្ចៅដៃលើអេក្រង់, ពណ៌ ខ្មៅ ប្រាក់ ខៀវ តម្លៃ 449ដុល្លារ។

* Samsung Galaxy A51៖អេក្រង់ 6.5” FHD+ (1080 x 2400) Super AMOLED, Infinity-O Display, កាមេរ៉ាក្រោយ 4 គ្រាប់៖ 48 MP (Wide, f2.0), 12 MP (Ultra-Wide, f2.2), 5 MP (Macro, f2.4), 5 MP (Depth, f2.2), កាមេរ៉ាមុខ 32 MP (f2.2), ទម្ងន់172g, ខ្នាត (158.5 x 73.6 x 7.9 mm), រ៉េម 6GB, មេម៉ូរី128GB អាចបន្ថែក្រៅបានរហូតដល់ 512 GB, រន្ធដាក់ស៊ីមកាតបាន 2, ថាមពលថ្ម 4,000 mAh (15W Fast charging), ប្រព័ន្ធដំណើរការ Octa-core Exynos 9611 (Quad 2.3 GHz + Quad 1.7 GHz)
បច្ចេកវិទ្យាដោះសោរស្កេនខ្ចៅដៃលើអេក្រង់, ពណ៌ ស, ខ្មៅ, ខៀវ, ផ្កាឈូក តម្លៃ៖ 349ដុល្លារ.

ដូច្នេះសូមប្រញាប់រួសរាន់ឡើង! ទទួលបានទាំងស្មាតហ្វូនដ៏ទំនើបបំផុតក្នុងក្តីស្រម៉ៃ និងបទពិសោធន៍ចូលរួមព្រឹត្តិការណ៍ដ៏អស្ចារ្យ! សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខ៖ 1800 20 3232 ដោយឥតគិតថ្លៃ៕