(ភ្នំពេញ)៖ ពលករ ពលការិនីខ្មែរ ដែលកំពុងបម្រើការងារនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានចេញវីដេអូតាមបណ្ដាញសង្គម Facebook ដោយបង្ហាញនូវការត្រៀមខ្លួនចាំទទួលស្វាគមន៍វត្តរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលនឹងដឹកនាំប្រតិភូជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងនាពេលឆាប់ៗខាងមុខនេះ។

ថ្លែងទាំងទឹកមុខរំភើបរីករាយពលករខ្មែរនៅទីនោះ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំទាំងអស់គ្នាទទួលព័ត៌មានថា សម្ដេចតេជោលោក នឹងអញ្ជើញមកកាន់ ប្រទេសកូរ៉េខាងត្បូង ហេតុដូច្នេះហើយយើងខ្ញុំទាំងអស់គ្នាបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួម និងទទួលសម្ដេច ទាំងអស់គ្នា»

លើសពីនេះ យុវជនកម្ពុជាដែលបានទៅបំពេញការងារនៅកូរ៉េខាងត្បូង ដោយសារតែការផ្ដល់ឱកាសពីប្រមុខនៃរាជរដ្ឋាភិបាល ក៏បានអំពាវនាវ ក៏ដូចជាសំណូមពរដល់បងប្អូនពលករ ពលការិនី នៅទីនោះអញ្ជើញទៅចូលរួមឲ្យបានច្រើនកុះករទាំងអស់គ្នាផងដែរ ដើម្បីទទួលស្វាគមន៍សម្ដេចតេជោនាយករដ្ឋមន្ដ្រី និងគណៈប្រតិភូ៕